ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត និង លោក ឡុង សុខុម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលសហគ្រាស ខ្នាតតូចនិងមធ្យមកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន។
ការជួបពិភាក្សានេះមានការអញ្ជើញចូលរួមពីសហគ្រាសខ្នាតតូចនិងមធ្យមចំនួន ១០សហគ្រាសនៅជំវិញខេត្ត។
គោលបំណងដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់សហគ្រាសខ្នាតតូច និងមធ្យពីបញ្ហាប្រឈមនានាដែលសហគ្រាសកំពុងជួបប្រទះ ពេលកន្លងមកក្នុងការពង្រឹងសមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងខេត្ដតាមរយៈការផ្លាស់ប្ដូរយោបល់គ្នារវាងសភាពាណិជ្ជកម្មខេត្ដស្វាយរៀង ។
សូមបញ្ជាក់ដែរថា ដោយមើលឃើញពីបញ្ហាប្រឈមរបស់សហគ្រា សភាពាណិជ្ជកម្មខេត្តបានស្វែងរកដំណោះស្រាយ និងជួយសម្រួលដល់ការវិវឌ្ឍន៍នៃសហគ្រាសខ្នាតតូច និងមធ្យមឲ្យកាន់តែមានភាពរីកចម្រើន និងជោគជ័យក្នុងដំណើរអាជីវកម្មរបស់ខ្លួនស្របទៅតាមច្បាប់ដែលជាប្រយោជន៍ក្នុងការផ្គត់ផ្គង់ផលិតផលក្នុងខេត្ដ បង្កើតទីផ្សារការងារ លើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ និងការប្រកួតប្រជែងផលិតផលបរទេសតាមរយៈការនាំចេញ ។