គ្រោះមហន្តរាយធម្មជាតិ នៃជំនន់ទឹកភ្លៀង បានបង្កបញ្ហាប្រឈម នឹងរងផលប៉ះពាល់មួយចំនួនដល់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេស។ ដោយបញ្ហាកូវីដ ១៩ និងការប្រឈមជំនន់ទឹកភ្លៀង រាជរដ្ឋាភិបាលបានសម្រេចប្រកាសផ្អាកប្រារព្ឋពិធីបុណ្យអុំទូកជាប្រពៃណីរបស់ខ្មែរផងដែរ។ ដេីម្បីធានាបាននូវសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋជាធំក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ដួង ដារ៉ា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បាននាំយកអំណោយរបស់សម្តេចទាំងទ្វេចែកជូនប្រជាពលរដ្ឋចំនួន ១ពាន់គ្រួសារ នៅស្រុកសំឡូត ខេត្តបាត់ដំបង។
លើហ្វេសបុកលោក ដួង ដារ៉ា បានបង្ហាញថា៖ ថ្ងៃនេះ ខ្ញុំងេីបពីព្រឹកបន្តិច ព្រោះត្រូវនាំយកអំណោយសម្តេចទាំងទ្វេទៅផ្តល់ជូនបងប្អូនកូនចៅប្រជាលរដ្ឋរបស់សម្តេច១ពាន់គ្រួសារនៅស្រុកសំឡូត ខេត្តបាត់ដំបង។ ខ្ញុំសូមអរគុណចំពោះការចូលរួមចែករំលែកពីបងប្អូនសប្បុរសជនទាំងអស់គ្នា។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕