បុណ្យអុំទូកសម្រាកចឹង ទៅមើលប្រណាំងទូកទិដ្ឋភាពស្អាតៗ ចំងាយ១៥ គីឡូម៉ែត្រពីភ្នំពេញ

Uncategorized កម្សាន្ត ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

បុណ្យអ៊ុំទូកឆ្នាំនេះ នៅទន្លេចតុម្មុខ មុខព្រះបរមរាជវាំង អត់មានប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាបុណ្យជាតិដ៏ធំរបស់ប្រជាជនខ្មែរទេ ដោយសារវិរុសកូរ៉ូណា កូវីដ១៩ និងបញ្ហាប្រឈមជំនន់ទឹកភ្លៀងដែលបណ្តែលអោយខេត្តជាច្រើននៅកម្ពុជារងប៉ះពាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិដ្ឋភាពស្រស់ស្អាត បរិយាកាសរីករាយ ស្រូបខ្យល់ឧកាសបរិសុទ្ធមានពិធីបុណ្យអ៊ុំទូកខ្នាតអន្តរជាតិ និងផ្សារទឹកដំបូងគេនៅសួនកម្សាន្តស្កាយលែន ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលចាប់ពីថ្ងៃទី២៩, ៣០, ៣១តុលាដល់១វិច្ឆិការ។

កម្មវិធីសប្បាយៗកប់ៗជាច្រើន បែបវប្បធម៌ប្រពៃណី ការប្រណាំងទូកចំរុះ ផ្សារទឹក អ៊ុំទូកលេង ជិះទូកឫស្សី ជិះទារ ជិះម៉ូតូទឹករួមកម្មវិធីស្លៀកសម្លៀកបំពាក់បុរាណ អកអំបុកបណ្តែតប្រទីបបង្ហោះគោម តន្រ្តីសម័យ ការតាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយ ការសម្រាកបោះតង់ និងទស្សនាភូមិដាយណូសឺសួនសត្វ សួនផ្កា សួនបេះដូង អាងហែលទឹក ពពុះសាប៊ូ កញ្ចុះអង្គុយលេង នៅសួនកម្សាន្តស្កាយលែនជេត(Skyland Resort ) Jet’s Garden Park  វិហារសួគ៍ មានចំងាយ១៥គីឡូម៉ែត្រពីភ្នំពេញ។

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចដីមាស7NG ឧទ្យានកម្សាន្តSky Land Jet’sq Garden Park ជាគម្រោងអភិវឌ្ឍរបស់លោកឧកញ៉ា ស្រី ចាន់ថន។ Sky Land Jet’s Garden Park ជារមណីយ៏ដ្ឋានទេសចរណ៏ពោរពេញទៅដោយការកំសាន្តដ៏សំបូរបែបកម្មវិធីលេងកំសាន្តចំរុះប្លែកនិងប្រកបដោយផាសុកភាព។