ផលិតកម្មGalaxy Navatra និងតារាចម្រៀងក្នុងផលិតកម្មឧបត្ថម្ភថវិកា២ម៉ឺនដុល្លា និងអង្ករ២០តោន ដើម្បីរួមចំណែកជួយដល់កងទ័ពជើងគោកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
លោក ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្មGalaxy Navatra និងតារាចម្រៀង គឺលោកព្រាប សុវត្ថិ លោក ខេម កញ្ញា តន់ ចន្ទសីម៉ា និងក្រុមការងារ នៅព្រឹកថ្ងៃសទី៣០តុលាឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លាសហរដ្ឋអាមេរិច និងអង្ករចំនួន២០តោន ជូនលោកហ៊ុន ម៉ាណែត ដែលជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្មគ្រ័ចិត្តសម្ដេចតេជោ និងជាមេបញ្ជាការកងទ័ពជើងគោគ នៃកងយោធពលខេរមភូមិន្ទ ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោករជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់។
លោក ឧកញ៉ា ឡេង ភត្រា ដែលគេស្គាល់ឈ្មោះថា ឡេង ណាវ៉ាត្រា បានលើកឡើងថា អំណោយនោះគឺជាទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងតារាចម្រៀងផលិតកម្ម Galaxy Navatra ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោកក្នុងយុទ្ធនាការដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់។
ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះ ឧកញ៉ាឡេង ភត្រា(ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្មGalaxy Navatra និងតារាចម្រៀង ព្រមទាំងក្រុមការងារទាំងអស់ដែលបានចូលរួមឧបត្ថម្ភថវិកា និងអង្ករក្នុងការជួយដល់កងទ័ពដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ។