ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា ហេមចិត្តាមហាឧបាសិកា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងបុត្រា បុត្រី ចៅប្រុសស្រី បានអញ្ជើញទៅរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយ នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។ មានបារមីលោកយាយទេព ព្រះលោកេស្វរៈព្រះហស្ថ៣២ ព្រះអង្គធំ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានសុខភាពល្អ កម្លាំងមាំមួន ព្រមទាំងរួចផុតពីជំងឺដង្កាត់ទាំងឡាយ និងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល។
ទំព័រហ្វេសបុកមានឈ្មោះ Mong Sokha បានរៀបរាបថា សូមទេវតាឆ្នាំថ្មីអារុកអារក្សអ្នកតាដែលមានឫទ្ធីបារមីបារមីនៃប្រាង្គប្រាសាទបុរាណក្នុងទឹកដីខេត្តបន្ទាយមានជ័យទាំងមូលសូមជួយគ្រងថែរក្សាការពារបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះនៅតាមបណ្តារាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជាសូមបានជួបតែនឹងសេចក្តីសុខសេចក្តីសប្បាយចៀសឆ្ងាយពីគ្រោះថ្នាក់នានានិងប្រកបមុខរបរទទួលទានបានចម្រុងចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ៕