១០ រាជធានី/ខេត្តមានភ្ញៀវទេសចរច្រើនជាងគេ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស

Uncategorized កម្សាន្ត សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា រយៈពេលពីរថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលរួមមាន ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន២០៧,០១២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២០៣,៦២៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន៣,៣៨៩នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្ដ្រីបានបន្ដទៀតថាគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនមាន៖

* ខេត្តសៀមរាបទទួលបានភ្ញៀវចំនួន៥៨,៧៩៧នាក់

* ខេត្តកំពតទទួលបានភ្ញៀវចំនួន២០,៧៧២នាក់

* ខេត្តព្រះសីហនុទទួលបានភ្ញៀវចំនួន១៨,៩២០នាក់

* ខេត្តកណ្តាលទទួលបានភ្ញៀវចំនួន១៤,៥៧៥នាក់

* ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវចំនួន១១,៩៤៨នាក់

* ខេត្តកោះកុងទទួលបានភ្ញៀវចំនួន៨,៩៦៦នាក់

* ខេត្តតាកែវទទួលបានភ្ញៀវចំនួន៨,៦៣៨នាក់

* ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវចំនួន៧,៧១៨នាក់

* ខេត្តបាត់ដំបងទទួលបានភ្ញៀវចំនួន៧,៦៨២នាក់

* រាជធានីភ្នំពេញទទួលបានភ្ញៀវចំនួន៧,៤២៩នាក់។

គួរឲ្យដឹងថា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបានប្រមាណ២៨.៤០% នៃភ្ញៀវសរុបដែលភាគច្រើនបានទៅទស្សនាតំបន់រមណីយដ្ឋាននិងសហគមន៍នានាក្នុងខេត្តដូចជាតំបន់ប្រាសាទអង្គរវត្តឧទ្យានជាតិភ្នំគូលែនសហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍សហគមន៍ត្រាវកុដិសហគមន៍បឹងឈូកបន្ទាយស្រីរមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។