ដោយឃើញប្រជាពលរដ្ឋជួបទុក្ខលំបាក ជីវភាពខ្វះមុខខ្វះក្រោយ លោកឧកញ៉ានិងសប្បុរជន ៥រូប ចុះសួរសុខទុក្ខនិងនាំអំណោយចែកជូនដើម្បីសម្រួលដល់បញ្ហារបស់ពួកគាត់។
នៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២០ លោកឧកញ៉ា ឡូវ ហុឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងជាប្រធានគណពង្រឹងចុះជួយឃុំទងត្រឡាច រួមជាមួយ ឧកញ៉ា ប៊ុន រតនាសេម លោក ប៊ុន វុត្ថា ឧកញ៉ា អែល សារ៉ុម និងឧកញ៉ា ជា លាងហុង និងប្រតិភូជាច្រេីនបានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធស្លាកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ១៦០០គ្រួសារ ស្ថិតនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឆ្លៀតនាឪកាសនោះដែរ ឧកញ៉ា ឡូវ ហ៉ឹង បាននាំអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាអង្ករ១១តោន ទឹកស៉ីវ និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ១៦០០គ្រួសារ និងផ្តល់ថវិកាជូនសិស្សានុសិស្សលោកគ្រូអ្នកគ្រូពេទ្យកងកម្លាំងប្រដាប់អាវុធនិងអាជ្ងាធរភូមិឃុំផងដែរ។