សុបិនក្លាយជាមហាសេដ្ឋី ពេលខ្លះត្រូវគេសើចចំអក ប៉ុន្តែធាតុពិតក្នុងចិត្តមនុស្សវិញ គ្មានអ្នកណាមិនចង់មានមិនចង់បានទេ។
សញ្ញាចំនួន ៧ ដែលបង្ហាញថា យើងជាមនុស្សមានវាសនាពាំនាំប្រាក់ជាប់ខ្លួន អាចក្លាយជាសេដ្ឋីថ្ងៃខាងមុខ ៖
១. ចាប់ផ្ដើមរកលុយតាំងពីវ័យក្មេង
មួយក្នុងចំណោមលក្ខណៈទូទៅ ដែលសេដ្ឋីមានគឺ ពួកគេរកលុយ តាំងពីវ័យក្មេង។ ឧទាហរណ៍ Mark Cuban អាយុ ១២ឆ្នាំ បាន លក់កាបូបច្នៃពីសំរាម ពីផ្ទះមួយទៅផ្ទះមួយ។ Warren Buffett បានលក់ស្ករកៅស៊ូមួយកញ្ចប់ ដល់អ្នកជិតខាងរបស់លោក នៅ ពេលលោកមាន អាយុ៦ឆ្នាំ ចំណែក Richard Branson បាន ចិញ្ចឹម និងលក់កន្ត្រក់ដាក់សត្វចិញ្ចឹមនៅអាយុ១១ឆ្នាំ។
ប្រសិនបើយើងមានស្មារតី សហគ្រិនតាំង ពីក្មេងនោះវាជាសូចនាករ ដ៏រឹងមាំមួយ ដែលយើងមានហើយតែងតែរិះរកវិធីស្វែងរកប្រាក់ ជានិច្ច។
២. មានផ្នត់គំនិតជាអ្នករកស៊ី
សេដ្ឋីជាច្រើនមានផ្នត់គំនិត ក្នុងការធ្វើរឿងធំច្រើនជាងរឿងតូចៗ។ ពួកគេ មិនពេញចិត្ត នឹងការរកប្រាក់បានតែ ១លានដុល្លារទេ ភាគច្រើនពួកគេចង់រកប្រាក់ បាន១០លានដុល្លារ។
៣. ទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍
អាចថាមិនយុត្តិធម៌ប៉ុន្មានទេ ប៉ុន្តែយោងតាមការស្រាវជ្រាវ ដែលធ្វើ ឡើងដោយ លោក DanielHamermesh សាស្ត្រាចារ្យ ផ្នែក សេដ្ឋកិច្ច នៅសាកលវិទ្យាល័យ តិចសាស នៅអូស្ទីន បានមាន ប្រសាសន៍ថា “ មនុស្សដែលគួរឲ្យចាប់អារម្មណ៍ អាចរកប្រាក់ ចំណូលបានជាមធ្យមពី ៣ ទៅ ៤ % ច្រើនជាងមនុស្សដែលមាន មុខមាត់មធ្យម។ ។
៤. មានផ្នត់គំនិតផ្ដោតលើសកម្មភាព
លោក Todd Campbell អ្នកនិពន្ធនៃមគ្គទេសក៍សរសេរថា “ តើ អ្នកជាមនុស្សប្រភេទណា ដែលមើលឃើញឱកាស ហើយចាត់ វិធានការដើម្បីទទួលបានអត្ថប្រយោជន៍ពីវា? បើដូច្នោះមែន នេះជា ប្រភេទ នៃសកម្មភាពតម្រង់ ទិសដៅ ដែលអាចជំរុញឲ្យយើងមាន សេរីភាព ផ្នែកហិរញ្ញវត្ថុ។
បើយើងមានផ្នត់គំនិតផ្ដោតលើសកម្មភាពច្រើន មិនមែនបានតែ ទ្រឹស្ដីនោះ ប្រាក់នឹងរត់មកចូលក្នុងហោប៉ៅ មិនខានឡើយ។
៥. គិតលឿនធ្វើលឿន
មហាសេដ្ឋី មិនរង់ចាំពេលវេលាល្អឥតខ្ចោះណាមួយ ដើម្បីវិនិយោគ ឬ បើកអាជីវកម្មរបស់ពួកគេឡើយ។ ពួកគេភាគច្រើនដឹងថា មិនមាន ពេលវេលាល្អ ជាងពេលបច្ចុប្បន្ន ដើម្បីចាប់ផ្ដើមរកលុយទេ។
៦. ពូកែសន្សំ និងវិនិយោគ
វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលមហាសេដ្ឋី តែងមានទំនោរ សន្សំសំចៃប្រាក់។ ខណៈពេលដែលពួកគេពូកែសន្សំ និងចំណាយ បានល្អ ពួកគេក៏ដឹងដែរថា វិធីល្អបំផុតមួយ ដើម្បីរកលុយបានគឺ ត្រូវ វិនិយោគនូវអ្វី ដែលពួកគេរកបាន។
៧. រក្សាគំនិតបើកចំហ
យើងមិនដឹងទេថា ពេលណាឱកាសមួយ នឹងបង្ហាញខ្លួន ប្រសិនបើ យើងបិទគំនិត គិតគូរ ពីការវិនិយោគលើឱកាសដែលបាន និយាយ យើងអាចនឹង បាត់បង់ឱកាសរកប្រាក់។
នេះមិនមែនមានន័យថា រាល់គំនិតទាំងអស់ សុទ្ធតែជាអ្នកឈ្នះនោះ ទេវាជាការសំខាន់ក្នុងការគិតពិចារណា ឬសួរសំណួរឲ្យបាន ត្រឹមត្រូវ មុននឹង ធ្វើការផ្លាស់ប្ដូរ។
នោះហើយជាមូលហេតុ ដែលយើងមានទំនោររក្សា ការបើក ចំហ នៅពេលនិយាយពី គំនិតថ្មីៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖កម្ពុជាថ្មី