បុរី សម្បត្តិ ហេង គម្រោងទី៥ នៅក្រុងកំពង់ចាម ដែលមានចូលហ៊ុនរកស៊ីជាមួយឧកញ៉ា ព្រមទាំងអ្នកជំនួញល្បីៗក្នុងខេត្តកំពង់ចាម កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជន។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ គម្រោងក្រោមទុនរាប់សិបលានដុល្លារនេះ ត្រូវបានគេទម្លាយឲ្យដឹងថា តារាចម្រៀងល្បីឈ្មោះ លោកខាន់ ជេមស៍ ក៏មានភាគហ៊ុននៅក្នុងនោះផងដែរ។
នេះគឺជាជោគជ័យថ្មីមួយទៀតរបស់លោកខាន់ ជេមស៍ បន្ទាប់ពីតារាចម្រៀងរូបនេះ ហក់មករកស៊ីលើមុខជំនួញអចលនទ្រព្យដូចជា ដីឡូតិ៍ ផ្ទះល្វែងបន្ថែមលើ អាជីពជាអ្នកសិល្បៈដែលកំពុងតែមមាញឹកខ្លាំងដូចគ្នា។
ខាន់ ជេមស៍ មិនបានទម្លាយប្រាប់ពីដើមទុនដែលលោកចូលហ៊ុនលើ ការសាងសង់បុរីខាងលើនោះឡើយ ប៉ុន្តែលោកបានបង្ហើបឲ្យដឹងថា មានច្រើនគួរសម ក្នុងនោះលោកវិនិយោគ លើផ្ទះល្វែង ដែលជាមួយផ្នែកនៃគម្រោងទាំងមូល។
បុរី សម្បត្តិ ហេង គម្រោងទី៥ នៅក្រុងកំពង់ចាមនេះ ត្រូវបានវិនិយោគលើផ្ទៃដីចំនួន១០ហិចតា ដោយគ្រោងចំណាយដើមទុនសាងសង់ ប្រមាណជា៣០លានដុល្លារលើផ្ទះល្វែង វីឡា ខុនដូរ នឹងផ្សារបន្លែលធម្មជាតិជាដើម។
បើយោងតាមលោក សាន ភារិន តំណាងម្ចាស់គម្រោងខាងលើ បានឲ្យដឹងថា នេះជាការសហការវិនិយោគរវាងក្រុមហ៊ុនមកពីប្រទេសអេស៊ីប ដែលជាក្រុមហ៊ុននៅក្រៅស្រុកមួយដ៏ល្បីឈ្មោះនិងក្រុមហ៊ុន សម្បត្តិ ហេង គ្រុប ដោយចំណាយដើមទុនប្រមាណជា៣០លានដុល្លារ ដើម្បីសាងសង់។ ជាមួយគ្នានោះតារាចម្រៀងល្បីឈ្មោះ ខាន់ ជេមស៍ ក៏មានភាគហ៊ុននៅក្នុងនោះដែរ។
គម្រោងខាងលើនេះ ជាកម្រោងធំជាងគេ ក្នុងទឹកដីខេត្តកំពង់ចាម បានបើកឱកាសដល់ពលរដ្ឋដែលមានបំណងចង់ទិញដើម្បីការវិនិយោគ ក៏ដូចជាការទិញសម្រាប់ស្នាក់នៅ នឹងទទួលបានការផ្តល់ជូនតម្លៃយ៉ាងពិសេស រួមជាមួយបញ្ចុះតម្លៃយ៉ាងច្រើន ព្រមជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលទៀតផង។
ដើម្បីឲ្យកាន់តែច្បាស់មុនសម្រេចចិត្តទិញ សូមបងប្អូន អញ្ជើញមកមើលទីតាំងផ្ទាល់ ស្ថិតនៅ គល់ស្ពានគីហ្សូណា ត្រើយខាងកើត ចម្ងាយ៧០ម៉ែត្រ ដើម្បីទទួលបានតម្លៃពិសេស និងការបញ្ចុះតម្លៃមិនដែលធ្លាប់មាន៕
លោកខាន់ ជេមស៍ បានលើកឡើងទៀតថា ផ្ទះដែលលោកសាងសង់លក់នោះ គឺបានផ្ដល់លក្ខខណ្ឌ ងាយស្រួលបំផុត ក្នុងនោះកក់មុនត្រឹមតែ500$ក្លាយជាម្ចាស់ផ្ទះភ្លាម តម្លៃចាប់ពី $US38,999 ឡើងទៅ។ ចំពោះការបង់ផ្តាច់ចុះជូន 20% សល់ត្រឹមតែ $US27,700 ប៉ុណ្ណោះ។ លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួលបំផុត អាចបង់រំលស់ជាមួយក្រុមហ៊ុន ឬជាមួយធនាគារដៃគូ ក៍បាន ជាមួយឯកសារងាយៗ។ប្រសិនបើបងប្អូន ចង់ដឹងព័ត៌មានលំអិតសូមទាក់ទងលេខ 098567895 / 092354747 / 0975555625 ។