បណ្ឌិតសភាចារ្យ ស៊ន សំណាង ទទួលគ្រឿងឥស្សរិយយសបុគ្គលឆ្នើមពីរដ្ឋាភិបាលជប៉ុន

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

ទំព័រហ្វេបុកផ្លូវការរបស់ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬ ជាតិនិងសមិទ្ធិផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗទៀតនៅក្នុងសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតបានបន្តថា ឯកឧត្ដម បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់ឯកឧត្ដម ក្នុងកិច្ចការជំរុញនៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល​មន្រ្តីការទូត របស់ស្ថានទូតជប៉ុន ដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់ឯកឧត្តម និងឱកាសផ្សេងទៀត ដើម្បីឱ្យមន្រ្តីទាំងនោះមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា។