លោក ដូណាល់ ត្រាំ ស្នើឱ្យតុលាការកំពូល អន្តរាគមន៍បញ្ឈប់ការរាប់សន្លឹកឆ្នោត

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាននិយាយថាលោកនឹងស្នើសុំឱ្យតុលាការកំពូល ធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត ស្របរដ្ឋជាច្រើនក្នុងនោះរួមទាំងរដ្ឋ Swing state កំពុងបន្តរាប់សន្លឹកឆ្នោតនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមលទ្ធផលឆ្នោតបឋម លោក បៃដិន ទទួលបានអ្នកបោះឆ្នោតតំណាង២៣៨រូប ខណៈលោក ត្រាំ ទទួលបាន២១៣រូប។

លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់លោក នៅឯសេតវិមានដូច្នេះថា៖ «នេះគឺជាការក្លែងបន្លំប្រជាជនអាមេរិក…និយាយដោយស្មោះ យើងបានឈ្នះការបោះឆ្នោតនេះ រួចទៅហើយ..ដូច្នេះយើងនឹងស្នើឱ្យតុលាការកំពូលធ្វើអន្តរាគមន៍ ហើយយើងចង់ការបោះឆ្នោតទាំងឡាយត្រូវបញ្ឈប់នៅត្រឹមនេះ»។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថាតើ លោក ត្រាំ នឹងប្រើប្រាស់នីតិវិធីតាមផ្លូវច្បាប់អ្វី ដើម្បីស្នើឱ្យតុលាការកំពូលបញ្ឈប់ការរាប់សន្លឹកឆ្នោតនោះទេ។