WINNER អ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ពេលមន្រ្តីរាប់សន្លឹកឆ្នោត រួមទាំងសន្លឹកឆ្នោតដែលផ្ញើតាមអ៊ីមែលពីកន្លែងបោះឆ្នោតនានាដែលកំពុងមានវិរុសរាតត្បាតជាសកលមកជាបន្តបន្ទាប់។
ទាំងប្រធានាធិបតី ដូណាល់ ត្រាំ និងគូប្រជែង មកពីខាងគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន មិនទទួលបានសំឡេងភាគច្រើនពីការិយាល័យបោះឆ្នោតនៃរដ្ឋដែលរំពឹងថា អ្នកឈ្នះអាចនឹងត្រូវបានគ្រងដំណែងប្រធានាធិបតីសម្រាប់ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋ និងអ្នកតាមដាងការបោះឆ្នោតសហរដ្ឋអាមេរិក កំពុងតាមដាងយ៉ាងជិតស្និទ្ធលទ្ធផលពីរដ្ឋ ផេនស៊ីលវេនៀមីឈីហ្គែន និងរដ្ឋ Wisconsin ជារដ្ឋដែលមានការគាំទ្រធ្វើឱ្យលោក Trump ទទួលបានជ័យជំនះនៅឆ្នាំ ២០១៦ ហើយបានលេចមុខ ក្នុងសមរភូមិបោះឆ្នោតសំខាន់ម្តងនៅឆ្នាំ ២០២០នេះ។
មកទល់និងម៉ោងនេះ បេក្ខជនប្រធានាធិបតីអាមេរិក លោក Joe Biden បានកំពុងនាំមុខលោកប្រធានាធិបតី Donald Trump ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង 238 ទល់នឹង 213។
សូមបញ្ជាក់ថា ប្រសិនបើ បេក្ខជនណាមួយទទួលបានអ្នកបោះឆ្នោតតំណាង 270 នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះហើយ។