ការចាប់ផ្ដើមអាជីវកម្ម តែងតែជាទស្សនវិស័យគួរឲ្យបារម្ភ តែបើយើងក្រឡេកមើលអ្នកដែលដើរលើផ្លូវនេះមុន ដែលដឹងទេថា ពួកគេក៏ធ្លាប់ជួបអារម្មណ៍បែបនោះដូចគ្នាមុនពេលជោគជ័យ។
មានហេតុផលជាច្រើន ដែលការចាប់ផ្ដើមអាជីវកម្មនាពេលបច្ចុប្បន្ននេះ គឺជាគំនិតល្អ ហើយខាងក្រោមនេះគឺជាចំណុចជំនួយស្មារតី មួយចំនួន៖
១. ចាប់ផ្ដើមទុនដំបូងតិចបំផុត
២. ទទួលយកអ្នកដែលចង់ចូលរួមជាមួយយើង
វិបត្តិសេដ្ឋកិច្ចធ្វើឲ្យការប្រកួតប្រជែងសម្រាប់ការងារកាន់តែខ្លាំងក្លាជាងមុន នោះមានន័យថានិស្សិតបញ្ចប់ការសិក្សាវ័យក្មេងជាច្រើនកំពុងចាកចេញពីសាកលវិទ្យាល័យមិនអាចរកការងារធ្វើបាន។
ទោះបីភាគច្រើនគ្រប់គ្នាតែងឈោងយកដោយសាជីវកម្មធំៗក៏ដោយ ក៏មាននិស្សិតបញ្ចប់ការសិក្សាខ្លះដែលមានទេពកោសល្យ ហើយនេះជាអ្វីដែលក្នុងនាមជាសហគ្រិនដំបូងគួរឈោងចាប់ពួកគេជាការផ្ដើមដំបូង។
៣. មិនកំណត់ព្រំដែននៃអាជីវកម្ម
សព្វថ្ងៃនេះក្រុមហ៊ុនទាំងអស់មានលក្ខណៈអន្តរជាតិ ហើយយើងក៏អាចចុចស្វែងរកការផ្ដល់ជូនដ៏ល្អរបស់ពិភពលោកបានដូចគ្នា។ តាមរយៈការចាប់ផ្ដើមអាជីវកម្មបច្ចុប្បន្ននេះ យើងអាចបើកចំហដោយស្វ័យប្រវត្តិចំពោះការធ្វើជំនួញជាមួយមនុស្សមកពីទូទាំងពិភពលោក មិនត្រឹមតែនៅក្នុងតំបន់ឬប្រទេសប៉ុណ្ណោះទេ។
បើយើងមិនកំណត់ព្រំដែនអតិថិជនទេ អាជីវកម្មនឹងមានលទ្ធភាពទទួលបានអតិថិជនសក្ដានុពលកាន់តែច្រើនមិនខាន។
៤. ធ្វើតាមចំណង់ចំណូលចិត្តខ្លួនឯង
មនុស្សដែលមានចំណងចំណូលចិត្តលើអ្វីមួយ តែងតែខិតខំបំពេញការងារទាំងនោះអស់ពីសមត្ថភាពខ្លួនឯងមិនខាន។ មិនខុសអីពីអ្នកដែលស្រលាញ់ចង់បើកអាជីវកម្មផ្ទាល់ខ្លួនឡើយ។
មានមនុស្សតិចណាស់ដែលចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួន ហើយពួកគេតែងតែស្វែងរកអ្វីដែលពួកគេមិនចង់ធ្វើទៅវិញ។ បើយើងមានអារម្មណ៍ថាលែងចង់ធ្វើការងារឲ្យគេ ហើយចង់ចាកចេញពីការងារមកចាប់ផ្ដើមអាជីវកម្ម សូមសាកល្បងធ្វើវា។
យើងមិនត្រឹមតែរីករាយនឹងចំណង់ចំណូលចិត្តខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវខិតខំថែមទៀតដើម្បីធានាថា ក្ដីសុបិនរបស់យើង នឹងក្លាយជាផ្លែផ្កាទៅថ្ងៃអនាគត៕
ប្រភព៖កម្ពុជាថ្មី