ការ​ពិត​នៃ​សេដ្ឋីនី​ប្រាក់​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ថៃ លោកស្រី​ ​SUPALUCK UMPUJH

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

អ្នកស្រី Supaluck Umpujh នៅឆ្នាំ ២០២០ នេះ បាន​ឈរ​ឈ្មោះ​ជា​ស្ត្រី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅ​ប្រទេស​ថៃ និង​ជា​សេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទី ២០ នៅ​លើ​បញ្ជី​អ្នក​មាន​ជាង​គេ​ទាំង ៥០ នាក់​ក្នុង​ប្រទេស។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទស្សនាវដ្ដី Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសម្បត្តិ​របស់​អ្នកស្រី Supaluck មានចំនួន ១.៦ ប៊ីលាន​ដុល្លារ ហើយ​ភាគច្រើន​ជា​ចំណូល​រក​បាន​មក​ពី​សាជីវកម្ម​លក់​រាយ​របស់​គ្រួសារ​ដែល​អ្នកស្រី​កំពុង​កាន់កាប់។

សេដ្ឋីនី​រូបនេះ រៀន​ចប់​បរិញ្ញាបត្រ​ឱសថសាស្ត្រ​ពី​សកលវិទ្យាល័យ Mahidol និង​ចប់​អនុបណ្ឌិត​ឱសថសាស្ត្រ និង​ឧស្សាហកម្ម​ឱសថ​ពី​សកលវិទ្យាល័យ Purdue នៅ​សហរដ្ឋអាមេរិក។

អ្នកស្រី Supaluck Umpujh នៅ​លីវ​នៅ​ឡើយ បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមហ៊ុន​លក់​រាយ​ធំ​បំផុត​ទី​២នៅ​ប្រទេសថៃ The Mall Group ដែល​ជា​សមិទ្ធផល​បង្កើត​ដោយ​ឪពុក​របស់​អ្នកស្រី​គឺ​លោក Supachai Umpujh។

ដោយឡែក​សម្ព័ន្ធ​សាជីវកម្ម​លក់​រាយ​របស់​ស្ត្រី​វ័យ ៦៥ ឆ្នាំ​រូប​នេះ អាច​រកចំណូល​បាន​ក្បែរ ២ ប៊ីលាន​ដុល្លារ ដែល​បាន​មក​ពី​ផ្សារ​ទំនើប​ដ៏​មាន​ប្រជាប្រិយភាព​ដូចជា Siam Paragon ផ្សារ​ទំនើប The Emporium ផ្សារ​ទំនើប  EmQuartier និង​ផ្សារ Bluport Huahin ។

ក្រៅពីនោះ ក្រុមហ៊ុន The Mall Group មាន​ការ​បណ្ដាក់​ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​កីឡា​និង​កម្សាន្ត​របស់​អាមេរិក AEG ក្នុង​ការ​សាងសង់​ពហុកីឡដ្ឋាន​ចំនួន ២ នៅ​ទីក្រុង​បាងកក​ផងដែរ៕
ប្រភព៖ Forbes