អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងមិន ដែលអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីដែលមានការជួបជុំគ្នាច្រើនដូចជា ការរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងនោះទេ។
លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសជាថ្មីម្តងទៀតក្នុងហាមការមិនអនុញ្ញាឲ្យមានការជួបជុំប្រមូលផ្តុំគ្នាមានចំនួនច្រើន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកជំទាវបន្តថា ៖«កន្លងមកយើងអត់ដែលបានប្រកាសឲ្យបើកឲ្យមានការរៀបចំរៀបអាពាហ៍ពិពាហ៍ បុណ្យ និងពិធីផ្សេងៗ ដែលមានមនុស្សប្រមូលផ្តុំច្រើនទេ ។ ហើយក្រសួងតែងតែងអំពាវនាវឲ្យងប្អូនកាត់បន្ថយការជួបជុំឲ្យបានអតិតប្បរមាទ្រង់ទ្រាយធំ ប៉ុន្តែក្នុងករណីចាំបាច់ មានការជួបជុំគ្នាត្រូវអនុវត្តរក្សាគម្លាត បុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និងអនុវត្តវិធានការសុខាភិបាល» ។