សម្តេចតេជោ គ្រោងអញ្ជើញតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ រវាងស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ មានប្រវែង ១,១៣១ម៉ែត្រ

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា ត្រៀមផែនការបែងចែកភារកិច្ច រៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ពានឆ្លងកាត់ទន្លេមេគង្គរវាងស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ គ្រោងតភ្ជាប់គ្នា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ស្ពាននេះមានបណ្តោយប្រវែង១,១៣១ម៉ែត្រ, ទទឹងប្រវែង១៣,៥០ម៉ែត្រចំណាយថវិកាជិត៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

គួរឲ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារបានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន។