រូប៦សន្លឹកប្រាសាទបេង​មាលា ពីអ្នកថតរូបល្បីល្បាញ គឹម សុវណ្ណា

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

ទំព័រហ្វេសបុកផ្លូវការ Kem Sovanna Photography  បានឲ្យដឹងថា ប្រាសាទបេង​មាលា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​ ស្ថិតនៅ​ខាងកើត​ជើងភ្នំ​គូលែន និង​ខាងកើត​ក្រុង​សៀមរាប លើ​ចម្ងាយ​ផ្លូវ​ប្រហែល​៧៧​គីឡូម៉ែត្រ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាសាទ​នេះ មាន​រចនាប័ទ្ម ​ដូច​ទៅនឹង​ប្តរាតសាទអង្គរវត្ត​ដូច្នោះ​ដែរដែល​អាច​ឲ្យ​គេ​ដឹងបាន​ថា ជា​ប្រាសាទ ​ដែល​កសាង​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ នៅ​ចុង​សតវត្សរ៍​ទី​១១ ដើម​សតវត្សរ៍​ទី​១២ ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ ទោះជា​មាន​ភាព​ប្រហាក់ប្រហែល​ទៅនឹង​ប្រាសាទអង្គរវត្ត​ក៏ពិតមែន ប៉ុន្តែ​គេ​មិនអាច​ដឹង​កាល​បរិ​ច្ចេ​ទ​ពិតប្រាកដ​នៃ​ឆ្នាំ​ដែល​កសាង​ប្រាសាទបេង​មាលា​ឡើយ ព្រោះ​ហេតុថា​គ្មាន​សិលាចារឹក​បញ្ជាក់​។

បើ​សរុប​ទំហំ​ដែល​ត្រូវការពារ ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ​នៅ​តំបន់​ប្រាសាទបេង​មាលា មាន​ទំហំ​ដល់​ទៅ៨៦៩​ហិកតា​។ នៅ​ខាងកើត​ប្រាសាទ​នេះ​ មាន​បារាយណ៍​ដ៏​ធំ​មួយមាន​​បណ្តោយ១៦០០​ម៉ែត្រនិងទទឹង៨០០​ម៉ែត្រ​។តួ​ប្រាសាទ​មាន​ទំហំ​បណ្តោយ១០៧៦​ម៉ែត្រទទឹង៩១៣​ម៉ែត្រ។ 

តនៅក្បែរ​ប្រាសាទ​នេះ មាន​ប្រាសាទតូចៗ​ជាច្រើន​ទៀត មានដូចជា​ប្រាសាទជ្រៃ និង​ប្រាសាទ​កង​ភ្លក់​ជាដើម ចំណែក​ខាងជើង​ឆៀង​ខាងលិច មាន​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះថា តំបន់​អូរ​ថ្ម​ដាប់ដែលជា​កន្លែង​ដាប់ថ្ម​បុរាណ សម្រាប់​បម្រើការ​សាងសង់​ប្រាសាទ​នៅ​តំបន់​អង្គរ​ទាំងមូល​។

សូមបញ្ជាក់ដែរថា លោក គឹម សុវណ្ណា គឺជាថតរូបអាជីពដ៏ល្បីនៅកម្ពុជា ដែលរូបថតលោកមួយៗ មានការច្នៃប្រឌិដ្ឋ ទេពកោសល្យ និងប្រកបដោយអត្ថន័យជ្រៅក្នុងមួយសន្លឹកៗ។ ពេលថ្មីៗនេះ លោក សុវណ្ណា បានផ្តិតរូបភាពក្មេងប្រុសម្នាក់យកកង់កញ្ចាស់ទៅប្រណាំងជាមួយកង់ទំនើបៗ ធ្វើឲ្យមហាជនកោតសរសើរ ហើយនិងមានការភ្ញាក់ផ្អើលជាខ្លាំង នូវទឹកដៃដ៏ចំណានរបស់លោក បានធ្វើឲ្យក្មេងប្រុសកម្សត់ម្នាក់ មានភាពល្បីល្បាញពេញបណ្តាញសង្គម ហើយប្រែវាសនាកុមារកម្សត់មកជាសំណាងបានមួយពព្រិចភ្នែកទៀតផង។

រូបភាពដោយ អ្នកថតរូបល្អឯក Sovanna Kem