Breaking News! ដំណឹល្អ សម្រាប់សកលលោក វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធិភាពជិត១០០ភាគរយ

Uncategorized ព័ត៌មានថ្មីៗ

Moderna Inc បានក្លាយជាក្រុមហ៊ុនឱសថទី២របស់សហរដ្ឋអាមេរិកដែលបញ្ចេញទិន្នន័យពីការសិក្សាដ៏ធំមួយស្តីពីវ៉ាក់សាំងពិសោធន៍របស់ខ្លួនដោយនិយាយថា វាមានប្រសិទ្ធិភាព៩៤,៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩។
វានឹងស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកនៅពេលដែលវាបង្ហាញទិន្នន័យសុវត្ថិភាពបន្ថែមទៀតដែលគេរំពឹងថានឹងចេញនៅចុងខែនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការវិភាគដំបូងរបស់វាត្រូវបានផ្អែកទៅលើ៩៥ករណីនៃជំងឺកូវីដ១៩ដែលក្នុងនោះ៩០ករណីបានទទួលការប្រើថ្នាំ Placebo ខណៈ៥ករណីទទួលវ៉ាក់សាំង។
មានករណីធ្ងន់ធ្ងរចំនួន១១នៅក្នុងក្រុមប្រើថ្នាំ Placebo និងគ្មានសោះក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំង។
លទ្ធផលនេះបានបញ្ចេញ មួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE និយាយថា វ៉ាក់សាំងពិសោធន៍របស់ពួកគេមានប្រសិទ្ធភាពជាង៩០ភាគរយដោយផ្អែកលើទិន្នន័យដំបូង។

ប្រភព៖ Reuter