នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការផ្តល់ថវិកានេះ បង្ហាញពីសមានចិត្តរបស់រាជរដ្ឋាភិបាល ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាការបង្ហាញឱ្យឃើញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
ថវិកាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ប្រគល់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។