វត្តសំពៅប្រាំ ឋិននៅលើខ្ពង់រាបនៃភ្នំបូកគោ និងជាទីក្រុងទេសចរណ៍ មួយយ៉ាងសំខាន់ នៃប្រទេសកម្ពុជាដែលមានខ្យល់អាកាសជាប់ទៅនឹងមាត់សមុទ្រល្អបរិសុទ្ធ កាលពីដើមឡើយស្ថិតនៅក្នុង ឃុំកោះតូច ស្រុកកំពត ខេត្តកំពត។

ឯកសារប្រវត្តិសាស្ត្របានបញ្ជាក់ថា ពីដើមខ្ពង់រាបបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតិអឺរ៉ុប ដែលកាលនោះអាណាព្យាបាលស្រុកយើង គឺប្រទេសបារាំង ដែលមានលោកហ្វ្រង់ស័រ-បូដ្វាំង ជារេស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា។ ការកសាងវត្តនេះឡើងដើម្បីទុកឲ្យព្រះមហាក្សត្រខ្មែរគោរពបូជា ព្រោះគេដឹងថា ខ្មែរគោរពប្រណិប័តន៍សាសនានេះ ហើយចុងក្រោយទីឋាននោះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីឆ្នាំ ១៩២៥ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិ។ កាលពីសម័យកសាងនោះ ដោយទ្រង់យល់ថា បារាំងរៀបចំធ្វើជាទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះ ព្រះមហាក្សត្រខ្មែរយើងព្រះអង្គ ក៏ទ្រង់ព្រះរាជតម្រិះដល់ព្រះពុទ្ធសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដែលមានកូនវិហារតូចមួយ និងធ្វើចេតិយមួយឡើង។

សូមបញ្ជាក់ថា ឈ្មោះ វត្តសំពៅប្រាំ គឺយកតាមលំនាំទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្តោងសំពៅប្រាំផ្ទាំងស្ថិតនៅត្រង់នោះស្រាប់។





រូបភាព៖ Adam