វៀតណាមជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលមានកំណើនសេដ្ឋកិច្ចក្នុងសម័យកូវីដ

Uncategorized អន្តរជាតិ

ប្រទេសវៀតណាមបានជៀសផុតការខូចខាតសេដ្ឋកិច្ចដោយសារវិបត្តិកូវីដ១៩ហើយជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមានកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើង២,៤ភាគរយនៅឆ្នាំនេះ។ នេះបើយោងតាមតួលេខចុងក្រោយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

IMF បានកោតសរសើរចំពោះវិធានការដ៏ម៉ឺងម៉ាត់ក្នុងការការពារសុខភាពនិងការធ្លាក់ចុះសេដ្ឋកិច្ចពីជំងឺកូវីដ១៩សម្រាប់ភាពជោគជ័យរបស់ប្រទេសនេះ។

វៀតណាមមានករណីជំងឺកូវីដ១៩តែ១,២៨៨ករណីនិងមានមនុស្សស្លាប់តែ៣៥នាក់ប៉ុណ្ណោះ។

IMF ក៏បានព្យាករណ៍ពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ២០២១ផងដែរដោយព្យាករណ៍ថាកំណើននឹងកើនដល់៦,៥ភាគរយខណៈដែលប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងនិងក្រៅប្រទេសនៅតែបន្ត។

ថ្វីបើវៀតណាមខ្វះហេដ្ឋារចនាសម្ព័ន្ធសុខភាពមិនដូចប្រទេសអ្នកមានជាច្រើនទៀតក៏ដោយក៏ប្រទេសនេះត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះវិធានការសុខភាពសាធារណៈរបស់ខ្លួនដែលបាននាំវិបត្តិកូវីដមកស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងឆាប់រហ័ស។

ប្រទេសវៀតណាមមានកំណើតយឺតយ៉ាវនៅឆ្នាំនេះហើយវិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងខ្លាំងប៉ុន្តែខ្លួនបានជៀសផុតពីផលប៉ះពាល់ខាងសេដ្ឋកិច្ចដ៏អាក្រក់បំផុតដោយសារជំងឺរាតត្បាត៕

ប្រភព៖ កម្ពុជាថ្មី