សម្តេចក្រឡាហោម ស ខេង ប្រគល់ម៉ាសុីនអេកូសាស្រ្តមួយគ្រឿងដល់មណ្ឌលសុខភាពក្របៅ នៅខេត្តព្រៃវែង

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំចាយមារ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡា ហោម ស ខេង យកម៉ាសុីនអេកូសាស្ត្រទៅប្រគល់ជូនមណ្ឌលសុខភាពក្របៅ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ម៉ាស៊ីនអេកូសាស្ត្រមួយគ្រឿងនេះ ជូនមណ្ឌលសុខភាពក្របៅ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីជួយធ្វើឱ្យការផ្តល់សេវាផ្នែកអេកូជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

លោក ស្តើង សុខុម បានឲ្យដឹងថា នៅឃុំក្របៅមានសមិទ្ធផលជាច្រើន ត្រូវបានកសាងឡើងដោយសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ មានមានផ្លូវកៅស៊ូ ផ្លូវបេតុងស្ទើរគ្រប់ភូមិ មានអគ្គិសនី មានទឹកស្អាត មានសាលារៀន វត្តអារ៉ាម មណ្ឌល សុខភាពអាចនិយាយបានថា ទីក្រុងមានអីឃុំក្របៅក៏មានដូចគ្នា។

លោក ស្តើង សុខុម បន្ថែមថា បម្រើពលរដ្ឋដោយបេះដូង គឺមានន័យថា អ្នកជំងឺណាក៏មានការអាណិតស្រឡាញ់ហើយជួយព្យាបាលពួកគាត់ឲ្យអស់ពីលទ្ធភាពទោះមានក្តីក្រក្តី។ ជាមួយនេះត្រូវខិតខំប្រើប្រាស់ឧបករណ៍ម៉ាស៊ីនអេកូសាស្រ្តនេះ ឲ្យបានល្អជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងថែរក្សាវាឲ្យបានល្អ ព្រោះម៉ាស៊ីននេះមន្ទីរពេទ្យខ្លះមិនទាន់មានផង៕