មុននេះបន្តិច លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារថ្លែងអំណរគុណដល់សប្បុរសជនដែលបានជូនលោកជំទាវសម្រាប់យកទៅជួយ ដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត នៅឃុំស្នាយអញ្ជិត និងស្រែចែង ក្នុងស្រុកជុំគីរី ខេត្ត កំពត ក្នុងនោះឃើញ មានឧកញ៉ា ឡេង ណាវ៉ាត្រាបានឧបត្ថម្ភថវិកាចំនួន ១៣,០៨០,០០០រៀល=៣២៤០ដុល្លារ។

ផ្អែកតាមFacebook ផេកលោកជំទាវ ហ៊ុន ស៊ីណាតបានសរសេរមានខ្លឹមសារទាំងស្រុងបែបនេះថា(សូមថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកជំទាវឧកញ៉ា ដែលបានជួយថវិកាសម្រាប់ចែកដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត នៅឃុំស្នាយអញ្ជិត និងស្រែចែង ក្នុងស្រុកជុំគីរី ខេត្ត កំពត។
1- លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានជួយថវិកា ១៣,០៨០,០០០រៀល=៣២៤០ដុល្លារ
2- លោកជំទាវឧកញ៉ា ម៉ែន ចិន្តា ៦លានរៀល ។សូមជូនពរដល់លោកឧកញ៉ា និងលោកជំទាវព្រមទាំងក្រុមគ្រួសារសូមបានជួបតែពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។21.11.2020)





