កូនៗទាំងបីរបស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងចំនួន៣ផ្សេងគ្នា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក សុខ សូកាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០។

លោក សុខ សូកេន បានឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០។

ចំណែកលោក សុខ សង្វារ ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍តាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីលោកបានកាន់ជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាអស់រយៈពេល៧ឆ្នាំរួចមក។
