ពលរដ្ឋអាមេរិករាប់លាននាក់កំពុងបាត់បង់ការងារ នឹងលែងទទួលបានថវិកាជំនួយពីរដ្ឋាភិបាលអាមេរិក ចាប់ពីថ្ងៃសៅរ៍ ទី២៦ ធ្នូនេះតទៅ ក្រោយប្រធានាធិបតី Donald Trump បានបដិសេធមិនស៊ីញេលើច្បាប់បញ្ចេញថវិកាជំនួយអំឡុងពេលជំងឺរាតត្បាត និងការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល ដែលទំហំទឹកប្រាក់សរុប ២,៣ទ្រីលានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការបដិសេធពីសំណាក់ប្រធានាធិបតីចាញ់ឆ្នោតរូបនេះ ដោយសម្អាងថា ថវិកាទាំងនេះ មិនបានជួយអ្វីជាដុំកំភួនដល់ពលរដ្ឋអាមេរិកនោះឡើយ។
គ្មានហត្ថលេខារបស់លោក Trump ពលរដ្ឋអត់ការងារធ្វើជាង ១៤លាននាក់នៅអាមេរិក និងបាត់បង់ប្រយោជន៍បន្ថែមដែលជំនួយរដ្ឋាភិបាល៕