នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានគួសបញ្ជាក់ពីការរីចម្រើន នៃទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្នុងលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ប្រាយុទ្ឋ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ទំនាក់ទំនងរវាងថៃ កម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍រួមលើគ្រប់វិស័យ។
គួរំលឹកថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ថៃ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ៣០០លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន មកជាង៩ប៊ីលានដុល្លារ អាមេរិក នៅឆ្នាំ២០១៩៕