លោក ដូណាល់ ត្រាំ ក្រៅពីជាប្រធានានធិបតី នៃមហាអំណាច ថែមត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យនិងអចលនទ្រព្យរាប់ពាន់លានទៀត។ ចំណែកខាងក្រោមនេះជារឿងមួយចំនួនដែលអាចធ្វើឲ្យយើងភ្ញាក់ផ្អើលអំពីជីវិតគាត់៖
១.គ្រាន់តែលក់ឈ្មោះអាចរកប្រាក់បានមហាសាល៖
ផ្អែកលើ “ brand” នៃឈ្មោះរបស់លោក ក្រុមហ៊ុនបញ្ចាំ ទស្សនាវដ្ដី ស្រា vodka ក្រុមហ៊ុនផលិតសាច់ អចលនទ្រព្យ ក្រុមហ៊ុន អាកាសចរណ៍ និងកន្លែងកម្សាន្តនិងទីលានវាយកូនហ្គោលជាច្រើនបានផ្តល់លុយដល់លោកត្រាំជាថ្នូរនឹងការផ្ដល់សិទ្ធិប្រើឈ្មោះលោកប្រធានាធិបតីជាផ្នែកនៃគម្រោង។
ទស្សនាវដ្ដីញូវយ៉ករាយការណ៍ថា យុទ្ធសាស្ត្រអាជីវកម្មដ៏ពេញនិយមសម្រាប់លោកត្រាំនៅចុងទសវត្សឆ្នាំ ១៩៩០ និងដើមទសវត្សឆ្នាំ ២០០០ នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូនិងអ្នកមានអចលនទ្រព្យផ្សេងទៀតផ្ដល់ជូនលោកនូវប្រាក់ចំណេញ ប្រសិនបើអាចប្រើគាត់ទៅលើបណ្តាអាគារទាំងនោះ។
២.មិនប្រើម៉ាស៊ីនសម្ងួតសក់៖
ការបោះឆ្នោតឆ្នាំ ២០១៦ បេក្ខជនជាច្រើនបានលេងស្ទិលម៉ូដសក់របស់ពួកគេ។ លោក Bernie Sanders មិនបាននិយាយពីម៉ូតសក់នោះទេ ប៉ុន្តែលោកត្រាំបានលើកឡើង ដោយនិយាយថា លោកមិនប្រើម៉ាស៊ីនសម្ងួតសក់ទេ។ “ ខ្ញុំក្រោកឡើងងូតទឹក ហើយកក់សក់ បន្ទាប់មកខ្ញុំបានអានកាសែត ហើយមើលព័ត៌មានតាមកញ្ចក់ទូរទស្សន៍ នោះសក់នឹងស្ងួត ប្រហែលពេល ១ ម៉ោង។ ខ្ញុំធ្វើតាមរបៀបដែលខ្ញុំចូលចិត្ត ” ។
៣.មានអារម្មណ៍ជឿជាក់៖
លោកត្រាំមិនតបតឬសុំទោសទេ ព្រោះវាមិនមែនជាស្ទីលរបស់លោក ផ្ទុយទៅវិញនៅតែបន្តប្រើវោហារសាស្ត្រនិងអាកប្បកិរិយាជំរុញខ្លួនឯងលោកតែងតែមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ជានិច្ច។
មិត្តរួមថ្នាក់ម្នាក់មកពីវិទ្យាល័យនៅញូវយ៉កបានប្រាប់ Business Insider ថា ត្រាំប្រាថ្នាចង់កាន់កាប់អចលនទ្រព្យនៅអាគារ Fifth Avenue តាំងតែពីនៅនៅវ័យជំទង់។ “គាត់ជាបុរសសង្ហា ហើយ គាត់បានធ្វើតាមរបៀបដែលមនុស្សគ្រប់គ្នាគិតថាគួរឲ្យស្រឡាញ់និងជឿជាក់ ” ។
៤. ជាមេគ្រួសារធំ៖
ទោះបីជាគ្រួសាររបស់លោកមិនចែករំលែកការយកចិត្តទុកដាក់តាមរបៀបដូចគ្រួសារគេដទៃក៏ដោយ តែត្រាំមានកូន ៥ នាក់ដូចជា Donald Jr Ivank និង Eric ជាមួយអតីតភរិយាគឺ Ivana Zelnícková។ ចំណែក Tiffany ចាប់កំណើតជាមួយភរិយាឈ្មោះ Marla Maples។ ហើយ Barron កើតនៅឆ្នាំ ២០០៦ គឺមួយឆ្នាំបន្ទាប់ពីត្រាំ បានរៀបការជាមួយភរិយាបច្ចុប្បន្នរបស់លោកគឺ Melania Knauss ។ ត្រាំក៏ជាជីតាដែលមានចៅដល់ទៅ ៨ នាក់ផងដែរ ហើយអ្វីទាំងអស់លោកត្រាំ មើលឃើញខ្លួនឯងថា ជាបុរសខ្លាំងម្នាក់ក្នុងគ្រួសារ។
៥. ជីដូនជីតាជាជនអន្តោប្រវេសន៍៖
ត្រាំបានចាប់ផ្ដើមយុទ្ធនាការប្រធានាធិបតីដំបូង ជាមួយនឹងប្រធានបទ ស្ដីពីជនអន្តោប្រវេសន៍តែម្ដាយរបស់លោកឈ្មោះ Mary Anne MacLeod Trump កើតនៅកោះ Hebrideaដែលជាផ្នែកមួយនៃ Outer Hebrides នៃប្រទេសស្កុតឡែន។ ជីតារបស់លោកគឺលោក Friedrich Trump បានធ្វើចំណាកស្រុកមកពីភូមិតូចមួយរបស់អាល្លឺម៉ង់គឺ Kallstadt ។ អ្វីដែលគ្រួសារត្រាំបានបង្កើតទ្រព្យសម្បត្តិដំបូង គឺដោយការបើកហាងផ្គត់ផ្គង់ស្រា។
៦. ចូលចិត្តអាហារ fast food៖
លោក ត្រាំបានសារភាពថា លោកចូលចិត្តអាហារ fast food ។ យោងទៅតាម Vanity Fair បញ្ជាក់ថា មានពេលខ្លះលោកឲ្យគេយកទៅយន្តហោះឯកជនថែមទៀត។ ត្រាំបាននិយាយនៅក្នុងកិច្ចពិភាក្សាសាលាក្រុងមួយនៅលើទូរទស្សន៍ CNN ថា “ខ្ញុំគិតថាអាហារ fast food គឺល្អ “។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាត្រាំ ចាត់ទុកទម្លាប់រហ័សរបស់លោកទៅនឹងអាហារ fast food ដែលហាក់ដូចជាបន្ធូរបន្ថយទំនោររបស់លោក។
យ៉ាងណាលោកក៏មិនគាំទ្រអាហារ fast food ទាំងអស់ទេ។ Vox បានរាយការណ៍ថា លោកត្រាំគិតដូចមហាសេដ្ឋីទូទៅ៖ អ្វីៗដែលអ្នកត្រូវដឹងពីភាពជោគជ័យអចលនទ្រព្យនិងជីវិត លោកបានណែនាំឱ្យអ្នកអានធ្វើតាមរបបអាហារ Mar-A-Lago ។ របបអាហារនេះ ជាទូទៅរួមមានការបរិភោគអាហារដែលមានជីវជាតិ និងកែច្នៃតិចតួចបំផុត។ តែមិនមែនទាំងអស់ទេ៕
ប្រភព៖ កម្ពុជាថ្មី https://kampucheathmey.com/kpt-plus/34775/?fbclid=IwAR0rcKfdlvZAHyhfUKNUuhpnvFrvcLWo0U0SDD71vsNZhWKFKXv5VVBAFYI