Telegram មានចំនួនអ្នកប្រើប្រាស់សកម្មជាង ៥០០លាននាក់ គុណសម្បត្តិមួយ ស្ទើរគ្មានអ្នកដឹង!

Uncategorized

Telegram ជាកម្មវិធីផ្ញើសារដែលផ្ដោតសំខាន់លើសុវត្ថិភាពនិងល្បឿនលឿនក្នុងការផ្ញើរ ដែលជួយឲ្យអ្នកប្រើអាចចែករំលែករូបភាពនិងវីដេអូបានច្រើន ហើយអាចផ្ញើរបានរហូតដល់ 2GB។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

How Telegram Works for Companies

ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ កម្មវិធីទំនាក់ទំនង Telegram បានការពារទិន្នន័យឯកជនរបស់មនុស្សទូទាំងពិភពលោក និងបានកំណត់ឡើងវិញនូវអ្វីដែលកម្មវិធីផ្ញើសារអាចធ្វើបាន។ នៅថ្ងៃទី១៣ ខែមករានេះ បណ្តាញសង្គម Telegram បានផ្ញើសារដល់អ្នកប្រើប្រាស់ខ្លួន អំពីចំនួនអ្នកប្រើប្រាស់ Telegram មានចំនួនអ្នកប្រើប្រាស់សកម្មជាង ៥០០ លាននាក់។

កម្មវិធី Telegram បានឲ្យដឹងថា រយៈពេលតែ ៧២ម៉ោងប៉ុណ្ណោះអ្ននកប្រើប្រាស់ជាង ២៥លាននាក់មកពីជុំវិញពិភពលោក ដែលបានចូលរួមប្រើជាមួយ Telegram ។Telegram បានបន្តថា ភាពជោគជ័យរបស់ខ្លួននៅពេលនេះកើតឡើងដោយអ្នកប្រើប្រាស់។

Telegram v7.0.0 beta adds video calls and prepares to support Bubble  notifications in Android 11

១) គុណសម្បត្តិ Telegram
-អ្នកអាចផ្ញើរវីដេអូដែលមានទំហំរហូតដល់ 1024MB ហើយថែមទាំងអាច Share រូបភាពបានច្រើនក្នុងពេលតែមួយ។
-អ្នកអាចផ្ញើររូបភាព សម្លេង និងវីដេអូក្នុងកម្រិតច្បាស់ល្អ មិនខូចគុណភាពរូប និងអាចផ្ញើ File ធំៗបាន។
-គ្មានផ្ទាំងផ្សាយពាណិជ្ជកម្ម
-ដោនឡូតមិនគិតថ្លៃទាំង iOS និង Android
-អាចប្រើបានទាំងទូរសព្ទ និងកុំព្យូទ័រ
-គ្មានគិតថ្លៃប្រើប្រាស់សេវានោះទេ
-អាចការពារសុវត្ថិភាពសាររបស់អ្នកពី Hackers បាន- អាចឆាតរកគ្នា បានលឿនជាងទំនាក់ទំនងឆាតផ្សេងទៀត
-អាចដាក់សមាជិកបានរហូតដល់ជាង ២០០ នាក់
-មិនកំណត់ទំហំ Cloud Storage
-អាចផ្ញើរឯកសារទៅដាក់លើសេវាកម្ម Cloud (Cloud Storage)បានហើយមិនងាយបាត់បង់
-អាចយកទូរសព្ទច្រើនទៅ log in ប្រើបានច្រើនក្នុងពេលតែមួយ

Cómo funciona Telegram y en qué se diferencia de WhatsApp? | El Economista
២) គុណវិបត្តិ Telegram

-មិនអាចប្រើបានពេល Offline
-គ្មានមុខងារ Multiple Selections(មុខងារផ្ញើររូបច្រើនក្នុងពេលតែមួយ)
-មិនអាចផ្ញើររូបភាព ឬវីដេអូធំៗក្នុងពេលតែមួយបាន
-មានឧបករណ៍ខ្លះ ឬទូរសព្ទខ្លះ មិនអាចផ្ញើររូបបាន។
-កម្មវិធី Telegram នេះក៏ជាកម្មវិធីទំនាក់ទំនងល្អមួយដែលក្រុមពួក ISIS ដើម្បីមានសុវត្ថិភាពរក្សាការសម្ងាត់បំផុត ពេលសន្ទនាផងដែរ។
-ពួកគេក៏អាចបង្កើតជាក្រុម Chat មួយ ដែលអាចឲ្យសមាជិកចូលរួមបានដល់ទៅ២០០នាក់ គេអាចជ្រើសជា “special secret chats” ដែលសារ រូបភាព និងវីដេអូនឹងលុបចោលដោយខ្លួនឯងក្នុងពេលកំណត់ណាមួយ។

សុវត្ថិភាពដ៏ខ្ពស់របស់កម្មវិធីនេះជាចំណុចមួយដែលធ្វើឲ្យក្រុម ISIS ជ្រើសរើសកម្មវិធីនេះសម្រាប់ទំនាក់ទំនងសមាជិកក្រុមរបស់ខ្លួនដែលស្ថិតនៅជុំវិញពិភពលោក៕