លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានចូលរួមបរិច្ចាគថវិកា ចំនួន ២៥០០០ដុល្លារជូនដល់គ្រួសារ លោកវរ:សេនីយ៍ត្រី លឹម សាយ ដែលរងគ្រោះដោយសារឧបទ្ទវហេតុលោតឆ័ក្រយោង ខុសបច្ចេកទេសបានស្លាប់ភ្លាមៗ និងកងទ័ពដែលរងគ្រោះម្នាក់នៅខេត្តកំពង់ស្ពឺ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីមុឺនប្រាំពាន់ដុល្លា) ដែលជួនទៅ គ្រួសារ នៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។
លោកឧកញ៉ា សូមក្រុមគ្រួសារនៃសពទាក់ទងមក លោក ហេង ឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ៕