មានការភ្ញាក់ផ្អើលមួយនៅរសៀលថ្ងៃនេះ បន្ទាប់ពីគេបានឃើញបទចម្រៀងបទច្រៀងភាសាចិន ប៉ុន្តែរូបភាពនៅក្នុងវីដេអូចម្រៀងនោះ ជាទិដ្ឋភាពនៅខេត្តព្រះសីហនុរបស់កម្ពុជាយើង។
វីដេអូចម្រៀងនោះ ត្រូវបានចែកចាយដោយទំព័រ “ស្រឡាញ់ខ្មែរ” ដោយទំព័រនេះ បានបញ្ជាក់ថា បទចម្រៀងមួយនេះនេះ គឺមានចំណងជើងថា “បើសិនគ្មានក្តីស្រមៃហេតុអ្វីខ្ញុំត្រូវមកកំពង់សោម” ។ យ៉ាងណាក៏មិនទាន់ដឹងថា ខ្លឹមសារក្នុងបទចម្រៀងមានន័យឆ្លើយតបទៅនឹងចំណងជើងឬអត់នោះទេ ព្រោះតែសុទ្ធជាភាសាចិន។
នៅក្នុងវីដេអូនេះ ដែរគេឃើញជនជាតិ៣នាក់ ចូលរួមសម្ដែង និងបានថតយកទិដ្ឋភាពជាច្រើននៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា មានទាំងលើគោក និងតំបន់មាត់សមុទ្រ។ មើលតាមរូបភាព ក៏ដូចជាកាយវិការ ប្រៀបដូចជាចម្រៀងនោះ កំពុងបកស្រាយពីការតស៊ូរបស់ជនជាតិទាំង៣នាក់ ដែលសុខចិត្តចាកឆ្ងាយពីប្រទេសកំណើត មកក្រាញននៀលនៅទឹកដីកម្ពុជា ដើម្បីស្វែងរកអនាគតភ្លឺស្វាងមួយ។
ខ្លឹមសារយ៉ាងណា សូមទស្សនា និងស្វែងយល់ទាំងអស់គ្នា!