ខ្មែរជួយខ្មែរ! គួរសរសើរម្ចាស់ហាង Ella House ប្រកាសចែកអាហារចំនួន ៣ពេលដល់ជនអានាថាតាមផ្លូវ និងលោកតាតាក់ស៊ីក្លូអាចមកហូបបាយ រឺខ្ចប់យកទៅហូបបានដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ។
លោក ឃុន ធារិទ្ធ ម្ចាស់ហាង Ella House បានថ្លែងលើបណ្តាញសង្គមថា “នៅពេលElla House សាខាទួលទំពូង បានបេីកដំណេីរការ រាល់ចាស់ៗដែលអានាថាតាមផ្លូវ នឹងលោកតាសុីក្លូអាចមកហូបបាយនៅទីនេះ រឺមកខ្ចប់យកទៅហូបបានដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃផងដែល”។
ម្ចាស់ហាង Ella house បន្តថា “ខ្ញុំមិនមែនជាអ្នកមានទេ តែខ្ញុំអាចជួយបានតាមអ្វីដែលខ្ញុំអាចធ្វេីបាន
ចូលរួមសាងទង្វេីរល្អចាប់ផ្តេីមពីខ្លួនអ្នកទៅ មិនចាំបាច់ក្លាយជាអ្នកមានបានធ្វេីបានទេ”។
កាយវិការនិងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាមួយនេះ បានឆក់យកបេះដូងអ្នកប្រើប្រាស់បណ្ដាញសង្គមកោតសរសើរមិនដាច់ពីមាត់ បើទោះបីកាលៈទេសៈយើងកំពុងជួបទុក្ខលំបាកដោយសារជំងឺរាតត្បាតសកលកូវីដ១៩យ៉ាងណាក្តី ក៏ម្ចាស់ហាងនៅតែធ្វើទានដល់ជនអានាថា ចាស់ជរា និងលោកតាស៊ីក្លូដែលពួកគាត់ទាំងនោះសុទ្ធតែបាត់បង់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ៕