នៅក្នុងការទិញ លក់អចលនទ្រព្យ ឱ្យឆាប់ដាច់ គឺមានវិធីសាស្រ្តជាច្រើន ប៉ុន្តែវាក៏មិនមែនជារឿងងាយស្រួលនោះដែរ ប្រសិនបើអ្នកមិនបានស្វែងយល់ឱ្យច្បាស់លាស់ពីទឹកចិត្តរបស់អតិថិជន និងតម្រូវការរបស់ពួកគាត់។ ការមិនបានស្វែងយល់ចំណុចទាំងអស់នេះហើយ ដែលអាចធ្វើឱ្យអ្នកជួបប្រទះជាមួយនឹងបញ្ហាលក់មិនដាច់ជាក់ជាមិនខាន។
ទាក់ទងនឹងចំណុចលើកឡើងខាងលើនេះដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានចែករំលែក នូវវិធីសាស្រ្ត ធ្វើយ៉ាងណាដើម្បីអាចលក់អចលនទ្រព្យដាច់បានលឿន ឆ្លងកាត់តាមបទពិសោធន៍នៃការប្រឡូកជោគជាំក្នុងវិស័យនេះ ជាង ១០ឆ្នាំ កន្លងមក។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
១.ត្រូវស្គាល់ឱ្យច្បាស់ពីតម្លៃទីផ្សារ និងគុណសម្បត្តិអចលនទ្រព្យដែលយើងចង់លក់
ជំហ៊ានដំបូងដើម្បីធ្វើឱ្យអតិថិជនទទួលបានការចាប់អារម្មណ៍ និងងាយស្រួលក្នុងការលក់អចលន្យទ្រព្យយើងឱ្យឆាប់ដាច់ យើងចាំបាច់ត្រូវស្វែងយល់ច្បាស់ចំពោះតម្លៃ ដោយយកទៅប្រៀបធៀបជាមួយតម្លៃនៃការលក់នៅលើទីផ្សារ។ ហើយមុននឹងធ្វើការលក់ អ្នកត្រូវគិតគូឱ្យ ច្បាស់លាស់ជាមុនសិន ធ្វើយ៉ាងណាកុំឱ្យដាក់ថ្លៃខ្ពស់ពេក ឬថោកពេកសម្រាប់អតិថិជន ។
ដោយឡែកអ្នកក៏ត្រូវដឹងច្បាស់ពីគុណភាពអចលនទ្រព្យរបស់អ្នកផងដែរ ថាវានឹងផ្តល់គុណសម្បត្តិអ្វីខ្លះ ដល់អតិថិជន នៅពេលពួកគេយកទៅប្រើសប្រាស់ ឬទិញពីអ្នក ដើម្បីងាយស្រួលលក់ឱ្យឆាប់ដាច់។
២. ត្រូវស្គាល់អតិថិជនដែលអាចមកទិញអចលនទ្រព្យរបស់យើង ឱ្យច្បាស់។ នេះអាចរាប់បានថាជាចំណុចសំខាន់មួយ សម្រាប់ភ្នាក់ងារអចលនទ្រព្យគ្រប់រូប ដើម្បីធ្វើការស្វែងរកអតិថជិនឱ្យបានត្រឹមត្រូវ ហើយធ្វើយ៉ាងណា ត្រូវដឹងអំពីសមត្ថភាពរបស់ពួកគាត់ ថាអាចទិញ និងទទួលយកសេវាកម្មអចលនទ្រព្យរបស់យើងបានឬអត់ ជាមួយនឹងការទៅជួបផ្ទាល់ ដើម្បីធ្វើការពិភាក្សា និងណែនាំពីគម្រោងឲ្យត្រូវតាមតម្រូវរបស់ពួកគាត់ ។
៣. ត្រូវមានទីតាំងឱ្យសមស្របទៅនឹងតម្រូវការអតិថិជន
ត្រង់ចំណុចនេះ ទីតាំងនៃអចលនទ្រព្យទាំងអស់ពិតជារឿងសំខាន់ណាស់សម្រាប់អតិថិជន ដែលនោះមានន័យថាយើងជាអ្នកលក់ ចាំបាច់ត្រូវផ្តល់ជូនទីតាំងសមស្រប ដើម្បីអាចផ្តល់ភាពងាយស្រួលដល់អ្នកទិញ ក្នុងការរស់នៅ និងប្រកបការងារ អាជីវកម្មបាន ។
៤. ត្រូវតែច្បាស់លាស់ចំពោះអចលនទ្រព្យរបស់ខ្លួន
ពិតណាស់នៅក្នុងវិស័យអចលនទ្រព្យគឺមានជាច្រើនប្រភេទ ដូចជាការទិញ លក់បុរី ផ្ទះល្វែង ដីឡូតិ៍ ឬការជួល លក់ខុនដូជាដើម ប៉ុន្តែអ្វីដែលសំខាន់អ្នកត្រូវតែចាប់យកផ្នែកណាមួយ ដែលអ្នកចង់លក់ឲ្យបានច្បាស់លាស់ ពោលគឺអ្នកមិនត្រូវធ្វើវាច្រើននៅក្នុងពេលតែមួយនោះទេ ដែលជាហេតុធ្វើឱ្យអាជីវកម្មរបស់អ្នកពិបាកក្នុងការគ្រប់គ្រង និងដំណើរការលក់មិនបានល្អ ៕