ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ប្រកាសជួយទិញផ្លែមៀនប៉ៃលិន ២តោន ពីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា

Uncategorized

បន្ទាប់ពីបានឃើញការបោះដៃជួយគ្នាយ៉ាងសស្រាក់សស្រាំពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកឧកញ៉ា លោកឧកញ៉ា លើការបញ្ចេញទុនជួយទិញផ្លែមៀនប៉ៃលិនពីប្រជាកសិករ លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ក៏បានប្រកាសចូលរួមទិញបន្តពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន ២តោន ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង បានប្រាប់ Oknha News ថា ផ្លែមៀនប៉ៃលិន ចំនួន ២តោន ទាំងនោះនឹង​បន្តយកទៅជូនដល់រដ្ឋបាលស្រុកចំនួន ២ គឺ ១តោន ជូនទៅខាងរដ្ឋបាលស្រុកស្រែអំបិល ខេត្តកោះកុង និង ១តោន ទៀតប្រគល់ជូនដល់រដ្ឋបាលស្រុក សូត្រនិគម នៅឯខេត្តសៀមរាប ដើម្បីចាត់ចែងបន្តតាមការគួរ។

អានអត្ថបទ៖ ផ្ទះ​វីឡា​កូន​កាត់​មួយ​​នេះតម្លៃ​ត្រឹម​តែ 14,800$ បង់លុយផ្ដាច់កាន់​សោរ​ចូល​រស់នៅបាន

កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទើបតែប្រកាសប្រមូល ទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីបងប្អូនកសិករចំនួន ១០០០ តោន ដើម្បីត្រៀមដាក់លក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក្នុងតម្លៃខាតដើមជូនអតិថិជន ពោល គឺលក់ត្រឹមតែ ១៩០០រៀល ក្នុងមួយគីឡូ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក​ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង និងលោក ជំទាវ​ឧកញ៉ា តែ កលិកា គឺជាម្ចាស់គម្រោងនៃបុរី ឃាង កលិកា ដែលមានទីតាំងស្ថិតនៅទល់​មុខ​ច្រកចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប។ បច្ចុប្បន្នគម្រោងរបស់ លោកឧកញ៉ា កំពុងប្រកាសបើកលក់ ប្រភេទដីឡូតិ៍ ផ្ទះល្វែង និងផ្ទះវីឡាកូនកាត់ ដែលមានតម្លៃត្រឹម 14,800$ ប៉ុណ្ណោះ៕   

ចុចអានអត្ថបទ៖ ឧកញ៉ា អ៊ឹង ឃាង ស្កាត់ទៅជួបអាជ្ញាធរស្រុកស្រែអំបិលភ្លាមៗក្រោយទទួលដំណឹងថាពលរដ្ឋ ២៥០គ្រួសារ កំពុងជួបការលំបាក