អគារភ្លោះថៃ ប៊ុនរ៉ុង នៅកំពត កម្ពស់៤៥ជាន់ តម្លៃជាង ៩៥លាន$ បានបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ដែលអាគារពាណិជ្ជកម្មនេះ ស្ថិតនៅគល់ស្ពានចាស់ ក្នុងភូមិ១ឧសភា សង្កាត់ កំពង់កណ្តាល ក្រុងកំពត។
អគារពាណិជ្ជកម្មភ្លោះខាងលើ មានឈ្មោះថា ថៃ ប៊ុនរ៉ុង កំពត បៀលឌីង ដែលមានទំហំទឹកប្រាក់សរុប ក្នុងការវិនិយោគ ចំនួន៩៥លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់ ៣ឆ្នាំកន្លះក្នុងការបញ្ចប់គម្រោង។ ពិធីបើកការិដ្ឋានបានធ្វើឡើងក្រោមអធបិតីភាពឯកឧត្តម ទេព ធនរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់់ និងអភិបាលខេត្តកំពតឯកឧត្តម ជាវ តាយនិងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀតនិងបុគ្គលិករបស់ក្រុមហ៊ុនជាច្រើនរយនាក់ទៀត។
ការបើកការដ្ឋានសាងសង់អគារថៃ
ប៊ុនរ៉ុង កំពត បៀលឌីង នេះ
អាចនិយាយបានថា វាគឺ
ជាការបើកទំព័រប្រវត្តិសាស្រ្តសំណង់អគារលំដាប់អន្តរជាតិជាលើកដំបូង
និងខ្ពស់ជាងគេនៅខេត្តកំពត
ដោយអាចបំពេញតម្រូវកានិងបង្កើនទំនុកចិត្តដល់
វិនិយោគិន ភ្ញៀវជាតិ អន្តរជាតិ
ដែលជាហេតុធ្វើឱ្យខេត្តនេះអាចពង្រឹងនិងងព្រីកឥទ្ធិពលរបស់ខ្លួនបានមួយកម្រិតទៀតផងដែរ
ខណៈដែលខេត្តនេះមានសក្ដានុពលមិនចាញ់ខេត្តដទៃទៀតឡើយ។
ខេត្តកំពត
ត្រូវបានគេដឹងថា
ជាខេត្តមួយមានសក្ដានុពលខ្លាំង
ពិសេសគឺតំបន់ទេសចរណ៍ដែលមានជិត២០កន្លែង
បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិង
អន្តរជាតិ ប្រមាណ២លាននាក់
ក្នុងមួយឆ្នាំ២០១៨
កន្លងមកនេះ។
បច្ចុប្បន្នរដ្ឋាភិបាលក៏កំពុងតែស្ថាបនាកន្លែងទេសចរណ៍បន្ថែមទៀតហើយ
ពិសេសនៅតាមតំបន់ឆ្នេរ។