អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ តម្លៃ​ទំនិញឡេីងថ្លៃ​ស្ទេី​តែគ្រប់មុខ​ អភ័ព្វ​អីតែ​តម្លៃ​ផ្លែស្វាយ​ចុះថ្លៃ​ស្ទេីតែ​ដល់​កំរិតសូន្យ

Uncategorized

ភាគច្រើនស្វាយស្រស់របស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម និងថៃ។ កាលពីខែឧសភា ឆ្នាំ២០២១ ផ្លែស្វាយស្រស់របស់កម្ពុជា ដែលជាស្វាយប្រភេទមានគុណភាព និងស្តង់ដារខ្ពស់ ត្រូវបាននាំចេញជាលើកដំបូង ទៅកាន់ប្រទេសចិន ដែលជាការបើកទីផ្សារថ្មី សម្រាប់ដំណាំស្វាយកម្ពុជា និងធ្វើឱ្យការនាំចេញរបស់កម្ពុជា កើនឡើងជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះជាយ៉ាងនេះ ទីផ្សារថ្មីហាក់មិនបានជួយដោះស្រាយទីផ្សារដល់កសិករនោះទេ ក្នុងពេលរដូវប្រមូលផលកសិករនៅតែជួប បញ្ហាទីផ្សារ ដូចការធ្លាក់ចុះតម្លៃ និងសល់ចោលជាដើម។

ជាក់ស្តែង តម្លៃផ្លែស្វាយកែវរមៀតលើទីផ្សារដើមឆ្នាំ២០២២នេះនៅតែបន្តធ្លាក់ថ្លៃដដែរ ដោយតម្លៃស្វាយលក់ចេញឲ្យឈ្មួញ បានត្រឹមតែ ២០០រៀលក្នុងមួយគីឡូ ខណៈមុនវិបត្តិកូវីដ-១៩តម្លៃស្វាយជាមធ្យមបានចំនួន ៥០០រៀលក្នុងមួយគីឡូ។ ការនេះត្រូវបានអ្នកជំនាញក្នុងវិស័យកសិកម្មបង្ហាញការមើលឃើញថា តម្លៃទំនិញនៅលើទីផ្សារឡើងថ្លៃស្ទើរគ្រប់មុខ អភ័ព្វតែស្វាយរមៀតចុះថ្លៃស្ទើរដល់កម្រិតសូន្យទៅហើយ។

ពាណិជ្ជករផ្នែកកសិកម្មល្បីឈ្មោះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានថ្លែងថា៖ ថ្ងៃ​នេះ​ខ្ញុំ​សុំនិយាយ​ពី​ជីវិត​ពិត​របស់​អ្នក​ប្រកប​អាជីវកម្ម​ដាំស្វាយ​កែវរមៀត​ សម្រាប់​រដូវប្រមូលផល​នៅដេីមឆ្នាំ​២០២២នេះ​ តម្លៃ​ផ្លែស្វាយ​ក្រៅ​​កញ្ចប់​លក់អោយ​ឈ្មួញ​ក្នុងស្រុក​បានតែ២០០រៀលមួយគីឡូ​ទេ​ ពួកគាត់​មកបេះ​ដល់ចំការ​ដឹកយកទៅ​លក់ចែកចាយបន្ត​ នៅតាមទីផ្សារក្នុង​ស្រុក​បាន​តម្លៃ​ជាមធ្យមតែ​​៥០០រៀល​ទេ​ បបេីប្រៀបធៀប​តម្លៃ​កាលពីមុន​វិបត្តិ​កូវិត​១៩​ តម្លៃ​ផ្លែស្វាយ​កែវរមៀត​ក្រៅ​កញ្ចប់​យ៉ាង​ថោកបំផុត​ក៏លក់បាន​១.០០០រៀល​ដែរ។

លោកគូសបញ្ជាក់ថា នៅពេលនេះ​តម្លៃ​ទំនិញឡេីងថ្លៃ​ស្ទេី​តែគ្រប់មុខ​ អភ័ព្វ​អីតែ​តម្លៃ​ផ្លែស្វាយ​កែវរមៀត​ចុះថ្លៃ​ស្ទេីតែ​ដល់​កំរិតសូន​ទៅហេីយ​។ លោកថា ផលផ្លែស្វាយ​ចំការរបស់លោលជា​មធ្យម​មួយរយតោន​ក្នុងមួយឆ្នាំៗ​។

គួររំឭកថា កាលពីឆ្នាំ២០២១ កម្ពុជាបានចេញស្វាយបានប្រមាណជាង២៤ម៉ឺនតោន ក្នុងនោះនាំចេញទៅប្រទេសក្នុងចំនួន៤៧៧១តោន។

បន្ទាប់ពីស្វាយកម្ពុជាបាននាំចេញទៅចិនជាផ្លូវការ បច្ចុប្បន្ននេះក្រុមហ៊ុននាំចេញដែលមានកន្លែងលាងសំអាត វេចខ្ចប់ និងសម្លាប់សមាសភាពចង្រៃ ដែលបានចុះបញ្ជីជាមួយក្រសួងកសិកម្មមានចំនួន៥ ចំណែកកសិដ្ឋានដែលអនុវត្តតាមគោលការណ៍កសិកម្មល្អ ដែលបានចុះបញ្ជីជាមួយក្រសួងកសិកម្ម មានចំនួន៥០ ដែលមានផ្ទៃដីជាង២ម៉ឺនហិកតា ក្នុងចំណោមផ្ទៃដីដាំស្វាយសុរបជាង១០ម៉ឺនហិកតា ៕