សម្ដេច ស ខេង៖ វិស័យកសិកម្ម​នៅកម្ពុជា​​ ​​កំពុង​ដើរ​តួនាទី​សំខាន់​​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

Uncategorized

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ថាវិស័យ​កសិកម្មនៅកម្ពុជាបាន និងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់​​បន្ថយភាពក្រីក្ររបស់ប្រជាជន ពិសេស​ចូល​រួម​​ចំណែក២០ភាគរយនៃផលិតផលក្នុងស្រុកសរុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ដូចនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធ​រោងចក្រ​ផលិតចំណី​​អាហារ​របស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ស្ថិតនៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម បានបន្តថាវិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់នៅក្នុង​បរិបទនៃការ​ប្រឈមុខ​នឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមានមួយចំនួនរបស់សាកលោក។ ​វិស័យ​កសិកម្មក៏​ជា​ចលករ​ជំរុញបដិវត្តន៍​ឧស្សាហកម្មពិ​សេស​កសិឧស្សាហកម្មសម្រាប់ ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលនាំ​មក​នូវ​ពហុប្រយោជន៍ និងគុណតម្លៃជាច្រើន ដូចជាការ​បន្ថែមតម្លៃ ការបង្កើនគុណភាព និងរយៈ​ពេល​នៃការរក្សាទុកផលិតផល ការពង្រីកទីផ្សារកសិផល ការអភិវឌ្ឍសហ​​គ្រាស​​ធន​តូច​និងមធ្យម ការបង្កើត​ការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក និងបង្កើនឱកាសសម្រាប់ការនាំ​ចេញ​​ផលិតផល។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែល​បង្កើត​រោងចក្រកែច្នៃអាហារតាមស្តង់ដាអន្តរជាតិសម្ពោធនាពេលនេះ គឺជាដំណោះ​ស្រាយ​យុទ្ធសាស្រ្ត និងទាន់ពេលវេលា​ឆ្លើយតបទៅនឹងតម្រូវការផលិតកម្មសត្វ បង្កើត​ឱកាសការងារ កាត់​បន្ថយការធ្វើចំណាកស្រុក បន្ថែមលើការពង្រីក​សក្ដានុ​ពល​វិស័យកសិឧស្សា​ហកម្មនៅកម្ពុជា ៕