ឯកឧត្ដម បណ្ឌិត ម៉ុង ឫទ្ធី ទទួលបានមាន់ជើងធំចម្លែកនឹង ខ្លាដំបង១គូ ពីលោក ឧកញ៉ា ហ៊ុន តូ យកទៅចិញ្ចឹមក្នុងសួនសត្វ ឯកឧត្ដមឧកញ៉ា បណ្ឌិត ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់។ ការប្រគល់នេះបានធ្វើឡើងកាលពីថ្ងៃ ១៣ ខែ មករា ឆ្នាំ ២០២០ កន្លងទៅ ។ នេះបើតាមបង្ហោះលើផេកផ្លូវការរបស់ “ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី”។

ផ្អែកលើផេកផ្លូវការរបស់ “ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី” បានសរសេររៀបរាប់យ៉ាងដូចនេះថា “ដូចបានសន្យាកាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២០ក្មួយបានសន្យាថានឹងអោយមាន់ជើងធំដ៏ចម្លែកចំនួនប្រាំគូរ និងខ្លាដំបងមួយគូរពេលនេះពូបានទទួលមាន់ប្រាំគូរហើយ ឯចំណែកខ្លាកំពង់តែធ្វើទ្រុងសម្រាប់ដាក់វាអោយបានល្អសិន ។ ពូសុំអរគុណក្មួយខ្លាំងណាស់ដែលកន្លងមកតែងតែបានអោយសត្វជាច្រើនប្រភេទ សម្រាប់យកមកអោយពូថែរក្សាការពារទុកអោយប្រជាជនយើងបានមកចូលទស្សនា”៕








