GM បណ្តាក់ទុនប្រមាណជា២.២​ពាន់​លានដុល្លារអាមេរិកតម្លើងរោងចក្រនៅ Detroit ផលិតរថយន្តប្រភេទអេឡិចត្រូនិកនិង SUVs

Uncategorized


ក្រុមហ៊ុនផលិតរថយន្ត General Motors Co គ្រោងនឹងវិនិយោគលើទំហំទឹកប្រាក់ប្រមាណជា២.២ពាន់លានដុល្លារអាមេរិកនៅក្នុងការតម្លើងបណ្តុំរោងចក្រ Detroit-Hamtramck របស់ខ្លួនដើម្បីផលិតនូវរថយន្តកាមីញ៉ុងអេឡិចត្រូនិក និងរថយន្តស្ពត ហើយកិច្ចការនេះអាចនឹងជួយបង្កើតការងាររហូតដល់២២០០កន្លែង នេះបើតាមក្រុមហ៊ុនផលិតរថយន្តលេខមួយរបស់អាមេរិកបាននិយាយកាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ក្រុមហ៊ុនបាននិយាយបន្តទៀតថា រថយន្តកំាមីញ៉ុងអេឡិចត្រូនិកលើកដំបូងរបស់ខ្លួននោះជាប្រភេទ pickup ដែលអាចនឹងចាប់ផ្តើមនៅចុងឆ្នំាក្រោយ ហើយបន្ទាប់មកទៀតខ្លួននឹងផលិតនូវប្រភេទរថយន្តបើកបរដោយខ្លួនឯងមានឈ្មោះថា Cruise Origin។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីឆ្នំាកន្លងទៅថា ក្រុមហ៊ុន GM មានផែនការដើម្បីផលិតនូវរថយន្តដើរដោយអេឡិចត្រូនិកឈានមុខគេ ហើយរោងចក្រផលិតអាចនឹងដំណើរនៅចុងឆ្នំា២០២១ ព្រោះថាក្រុមហ៊ុនអាចនឹងបណ្តាក់ទុនប្រមាណជា៧.៧ពាន់លានដុល្លារអាមេរិក នៅក្នុងការសាងសង់រោងចក្រនៅក្នុងទឹកដីអាមេរិកក្នុងរយៈពេល៤ឆ្នំាបន្ទាប់។


រោងចក្រ Detroit-Hamtramck កាលពីពេលថ្មីៗនេះបានដំណើរការប្តូរវេនផលិតជាមួយនឹងស្ថាប័នបុត្រសម្ពន្ធ័ Cadillac CT6 និង Chevrolet Impala sedans ដែលតាមការឱ្យដឹងរបស់ក្រុមហ៊ុនមេបានលើកឡើងបន្តទៀតថា ខ្លួនបានចំណាយពេលជាច្រើនខែរួចមកហើយ អាចបន្តរហូតដល់ដំណាច់ខែកុម្ភះទើបចាប់ផ្តើមដំណើរការផលិតនូវប្រភេទរថយន្តអេឡិចត្រូនិក និងប្រភេទទំនើប SUVs៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស