អំាងប៉ាវ​ស្រោម​សំបុត្រ​អាច​នឹង​ត្រូវ​បាត់ ត្រឡប់មកជំនួសអំាងប៉ាវឌីជីថល វិញម្ដង

Uncategorized

ដោយសារតែចរន្តបច្ចេកវិទ្យាកាន់តែវិវឌ្ឍឈានឡើងជាលំដាប់នោះ សូម្បីតែអំាងប៉ាវ (ang baos) ក្រដាសពណ៌ក្រហមដែលប្រពៃណីជនជាតិតែងតែចែករំលែកនូវលុយកាក់ជូនដល់មនុស្សជាទីស្រឡាញ់ និងមិត្តភក្តិឬដល់កុមារតូចៗក្នុងឱកាសបុណ្យជាតិធំៗនោះ ឥឡូវត្រូវបានផ្លាស់ប្តូរមកអំាងប៉ាវឌីជីថលវិញម្តង មានន័យថា លុយកាក់ជាកាដូនោះត្រូវបំឡែងទៅជាការបាញ់ឬបញ្ចូលតាមប្រពន្ធ័ថ្មីងាយស្រួលប្រើដោយមិនចំាបាច់កាន់ក្រដាស់ជាសាច់ប្រាក់ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសចិន បានរាយការណ៍កាលពីពេលថ្មីៗនេះថា កាដូឆ្នំាថ្មីសម្រាប់ឆ្នំា២០២០ មានការផ្តល់ឱ្យនូវកញ្ចប់ពណ៌ក្រហមពីសំណាក់មនុស្សចាស់ផ្តល់ឱ្យដល់កុមារឬញាតិណាមួយដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ បានក្លាយទៅជានិមិត្តរូបសំណាងល្អ ហើយក៏ជាប្រពៃណីជនជាតិចិនដែលគេធ្វើឡើងនៅក្នុងថ្ងៃខួបកំណើត និងថ្ងៃរៀបចំមង្គលការជាដើម។

លុះមកដល់សម័យបច្ចេកវិទ្យា អំាងប៉ាវនេះ ត្រូវប្តូរខ្លួនទៅជាផ្ញើតាមធនាគារឬតាមប្រពន្ធ័ទូរសព្ទចល័តដែលគេអាចបើកបានដោយងាយមិនបាច់ទុកដាក់នំាពិបាកខ្លាចជ្រុះបាត់នោះឡើយ ដោយគេធ្វើវាតាមរយៈ WeChat Pay, Alipay ឬក៏តាមរយៈ GrabPay ជាដើម។

ពាក់ពន្ធ័ទៅនឹងអាំាងប៉ាវបែបអេឡិចត្រូនិកនេះ ពលរដ្ឋចិនមួយចំនួនបានសម្តែងសាទរភាពចំពោះភាពងាយស្រួលរបស់វា ប៉ុន្តែក៏នៅមានអ្នករិះគន់ខ្លះដែរបានលើកឡើងថា ជាការដើរចាកឆ្ងាយពីទំនៀមទំលាប់ប្រពៃណី និងកង្វះខាតនូវការគោរពដល់បុព្វការីជនទៅវិញ។

ទំនោរប្រើប្រាស់អំាងប៉ាវបែបឌីជីថលបានរីកសាយនៅក្នុងប្រទេសចិន ក្រុងហុងកុង កោះតៃវ៉ាន់ និងក្រុងម៉ាកាវ ហើយកាលពីឆ្នំា២០១៧កន្លងទៅគ្រាន់តែទឹកលុយគេបាញ់តាមឌីជីថលមានប្រមាណជា៤៦ពាន់លានដុល្លារអាមេរិកតាមរយៈ WeChat នេះមិនទាន់គិតដល់តំបន់ប្រជាជាតិអាស៊ីភូមិភាគអាគ្នេយ៍នោះផងទេ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស