សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បង្ហាញវត្តមានអញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរីកូនប្រុសស្រីអ្នកឧកញ៉ា លាង ម៉េង អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងចៅស្រីរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ។

ក្នុងពិធីកាត់សក់បង្កក់សិរីនាព្រឹកមិញនេះ ធ្វើឡើងនៅភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោក ជា សុផារ៉ា ដែលមានទីតាំងនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានការចូលរួមពីភ្ញៀវកិត្តិយស អ្នកមុខអ្នកការ កំពូលអ្នកជំនួញធំៗប្រចាំប្រទេស និងមន្ត្រីជាន់ខ្ពស់ រួមទាំងមន្ត្រីរាជការ នៃក្រសួងស្ថាប័នផ្សេងៗជាច្រើន។

សូមជម្រាបជូនថា កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គឹម ចាន់ណា ដែលជាកូនកំលោះ មានឈ្មោះថា អ៊ឹង ឬទ្ធី និងកូនក្រមុំមានឈ្មោះថា ផន សុផានីសា ជាចៅស្រីលោក ជា សុផារ៉ា ដែលជាកូនស្រីរបស់លោកជំទាវ ជា ជុតិម៉ា និងលោក ម៉ឹង មករា អនុប្រធានក្រុមការងារចលនាកសិករ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ៕








