បើតាមលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Mike Pompeoបានលើកឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា ប្រទេសអង់គ្លេសបានបដិសេធអំពីបញ្ហាហានិភ័យដោយមិនរាប់បញ្ចូលទំាងគ្រឿងឧបករណ៍បច្ចេកវិទ្យា Huawei របស់ប្រទេសចិន ប៉ុន្តែសហរដ្ឋអាមេរិកនឹងព្យាយាមធ្វើកិច្ចការនេះជាមួយនឹងក្រុងឡុងដ៍ដើម្បីស្វែងរកដំណោះស្រាយលើការខ្វែងយោបល់គ្នា។

លោករដ្ឋមន្រ្តីការបរទេសរូបនេះបានប្រាប់អ្នកកាសែតបន្តថា នៅពេលដែលអ្នកអនុញ្ញាតឱ្យព័ត៌មានអំពីពលរដ្ឋរបស់អ្នកឬក៏ព័ត៌មានសន្តិសុខថ្នាក់ជាតិដោយឆ្លងតាមរយៈបណ្តាញបច្ចេកវិទ្យាបែបនេះ ឈ្មោះថាប្រគល់ដល់គណបក្សកំម្មុយនិស្តចិនដោយបានទទួលស្របច្បាប់លើហានិភ័យដ៏សំងាត់។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោកដូណាល់ត្រំាបានបញ្ជាក់បន្ថែមទៀតថា ខ្ញុំមានជំនឿថា ប្រជាជាតិទំាងពីររបស់យើងនិងស្វែងរកមធ្យោបាយណាមួយសមស្របដើម្បីធ្វើការងាររួមគ្នាដោះស្រាយភាពខ្វែងយោបល់៕
ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស