នៅក្នុងជំនួបកំពូលអាស៊ានឆ្នំា២០១៩ ប្រទេសថៃបានណែនំាអំពីគំនិតផ្តួចផ្តើមមួយមានឈ្មោះថា របៀបសេដ្ឋកិច្ចទិសបូព៌ាឬហៅកាត់ថា (EEC) ដែលគំនិតផ្តួចផ្តើមនេះសោតទៀតមានបំណងដើម្បីបំឡែងខេត្តនៅភាគខាងកើតប្រទេសចំនួន៣ ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃបំពាក់ដោយបច្ចេកវិទ្យាស្ទើរតែគ្រប់ចរន្តឈាមសេដ្ឋកិច្ច។

បណ្តាញផ្សព្វផ្សាយព្រះរាជាណាចក្រថៃបានរំលេចចេញថា វត្ថុបំណងបង្កើតក្រុងឆ្លាតវៃ វានឹងជួយឱ្យកើតឡើងនូវពាណិជ្ជកម្ម វិនិយោគទុន គមនាគមន៍ថ្នាក់តំបន់ រួមទំាងការបើកច្រកយុទ្ធសាស្រ្តឆ្ពោះទៅកាន់តំបន់អាស៊ាន ខណៈដែលប្រទេសថៃខ្លួនឯងមានជំនឿថា វានឹងជួយលើកកម្ពស់សហគមន៍អាស៊ាន។

ដោយអនុលោមតាមឧស្សាហកម្ម៤.០របស់ថៃ ប្រទេសនេះមានបំណងធ្វើសម្រេចឱ្យបានយ៉ាងហោចណាស់ក៏មានក្រុងឆ្លាតវៃចំនួន១០០កន្លែងដែរ នៅដើមឆ្នំា២០២២ ដែលវត្ថុបំណងនេះអាចសម្រេចជោគជ័យបានបន្ទាប់ពីមានកិច្ចសហការពីដៃគូបណ្តាញសកល និងទីភ្នាក់ងាររដ្ឋបាលថៃមានឈ្មោះថា ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល(depa)។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃកំពុងតែមានការប្រែក្លាយដ៏ឆាប់រហ័សនូវអ្វីដែលគេមើលឃើញជាទម្រង់ទស្សនវិស័យវែងឆ្ងាយរបស់បណ្តាញក្រុងឆ្លាតវៃអាស៊ាន ដែលគំនិតផ្តួចផ្តើមនេះបានលើកឡើងដំបូងនៅក្នុងជំនួបកំពូលអាស៊ានក្នុងប្រទេសសិង្ហបុរីនៅឆ្នំា២០១៨៕
ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស