ប្រមុខឧស្សាហកម្មសហគមន៍អឺរ៉ុប Thierry Breton បាននិយាយកាលពីថ្ងៃសុក្រថា សហគមន៍អឺរ៉ុបស្វាគមន៍ដល់ការធ្វើអត្ថាធិប្បាយរបស់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទៅលើការសម្រេចចិត្តរបស់ប្លុកសហភាពអឺរ៉ុបដែលមិនចេញផ្សាយបំរាមទៅលើក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ចិន Huawei [HWT.UL]
ស្របពេលដែលគ្មានសញ្ញានៃការប្រែប្រួលជំហរណាមួយរបស់សហគមន៍អឺរ៉ុប។នៅក្នុងសប្តាហ៍នេះ សហគមន៍អឺរ៉ុបបានចេញនូវសេចក្តីណែនំាមួយដោយមិននិយាយចំឈ្មោះស្ថាប័នឬក៏ក្រុមហ៊ុនណាមួយថា អាចនឹងមានការកំហិតលើគ្រោងរចនាសម្ពន្ធ័ប្រពន្ធ័បច្ចេកវិទ្យា5Gដោយបានគូសបញ្ជាក់ទៀតថា ផ្នែកនោះមិនរាប់បញ្ចូលក្នុងបណ្តាញបច្ចេកវិទ្យានៅក្នុងប្លុកនេះឡើយ។
កាលពីដើមសប្តាហ៍កន្លងទៅ ប្រទេសអង់គ្លេសដែលគ្រោងនឹងចាកចេញពីតំបន់សហគមន៍អឺរ៉ុបនោះ ស្រាប់តែបានផ្តល់នូវតួនាទីមានកំណត់របស់ក្រុមហ៊ុន Huawei នៅក្នុងការតភ្ជាប់បណ្តាញបច្ចេកវិទ្យា5G របស់ខ្លួន។
សហរដ្ឋអាមេរិកមានការភ័យខ្លាចថា
រដ្ឋាភិបាលចិនអាចប្រើប្រាស់ក្រុមហ៊ុន
Huawei ដើម្បីត្រៀមធ្វើចារកិច្ច
ហើយការចោទប្រកាន់នេះត្រូវបានច្រានចោលដោយក្រុមហ៊ុន
Huawei ម្តងហើយម្តងទៀត
ខណៈដែលសហគមន៍អឺរ៉ុបកំពុងតែស្វះស្វែងរកការរក្សាទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិក
ហើយនិងប្រទេសចិន
ព្រោះថាប្រទេសទំាងពីរគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន៕
ប្រែសម្រួល៖ឧកញ៉ា មហាសន្ដោស