លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចុះហត្ថលេខា ទៅលើបញ្ជាប្រតិបត្តិមួយកាលពីចុងសប្តាហ៍ក្នុងគោលដៅដើម្បីរារំាងនូវផលិតផលទំាងឡាយណាដែលក្លែងបន្លំពីក្រៅប្រទេសទំាងអស់ ជាពិសេសទៅលើការលក់នៅលើប្រពន្ធ័អនឡាញតាមរយៈវិបសាយ Amazon.com, Walmart.comឬក៏វិបសាយពាណិជ្ជកម្មដទៃទៀត នេះបើតាមប្រភពពីសេតវិមានបានលើកឡើង។

លោកទីប្រឹក្សាប្រធានាធិបតីអាមេរិកផ្នែកពាណិជ្ជកម្ម Peter Navarro បានជំរុញឱ្យវិបសាយ Amazon, Walmart ហើយនិងវិបសាយពាណិជ្ជកម្មឌីជីថលដទៃទៀតត្រូវតែធានាថា រាល់ទំនិញដែលពួកគេលក់គឺសុទ្ធសឹងតែជាទំនិញស្របច្បាប់ និងសុវត្ថិភាពទំាងអស់។

ដោយឡែកលោក Robert Lighthizer ជាតំណាងផ្នែកពាណិជ្ជកម្មរបស់អាមេរិកបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ការជួញដូរទំនិញក្លែងក្លាយ ហើយនិងទំនិញខុសច្បាប់បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស អ្នកប្រើប្រាស់ ប៉ះពាល់កម្មសិទ្ធិបញ្ញា និងសេដ្ឋកិច្ចជាតិទំាងមូលផងដែរ។

បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា អាជ្ញាធរគយបានរឹបអូសទំនិញដឹកជញ្ជូនដែលរំលោភកម្មសិទ្ធិបញ្ញារហូតដល់ទៅ២៧,៥៩៩ជើងកាលពីឆ្នំា២០១៩ ដែលគិតជាថវិកាប្រមាណជា១.៥ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស