ស្របពេលដែល ជំងឺកូវីដ១៩ កំពុងតែឆ្លងរាលដាលស្ទើរាលពាសពេញពិភពលោក ក្នុងប្រទេសកម្ពុជាក៏ទទួលរងការឆ្លងនៅជំងឺដ៍កាចសាហាវនេះផងដែរនោះ ធ្វើឲ្យមនុស្សម្នាមានការព្រួយបារម្ភជាខ្លាំង។ មនុស្សមួយចំនួន មិនហ៊ានទាំងចេញពីផ្ទះ ហើយបានទិញរបស់របរប្រើប្រាស់ស្ទុកទុក ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាលោកឧកញ៉ា ចិត្តធ៌មម្នាក់ ភរិយារបស់លោកឧកញ៉ា បានបញ្ជាឲ្យកូនចៅ ចាប់ត្រីដែលចិញ្ចឹមនៅក្នុងស្រះ រហូតដល់ទៅ ១០០គីឡូ ព្រមទាំងកាន់សាច់ជ្រូកដែលចិញ្ចឹមក្នុងកសិដ្ឋានរហូតដល់ទៅ៤០០គីឡូក្រាមយកមកធ្វើផ្អកជូដើម្បី ត្រៀមលក្ខណៈសម្បត្តិរយះពេលយូ។
ផេកផ្លូវការ របស់”ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី” បានសរសេរបែបនេះថា (ថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២០នេះយាយខ្ញុំបានបញ្ជាអោយចាប់ត្រីស្ពិនប្រមាណជា១០០គីឡូក្រាម កាប់ជ្រូកយកសាច់៤០០គីឡូក្រាមយកមកធ្វើផ្អកជូដើម្បី ត្រៀមលក្ខណៈសម្បត្តិរយះពេលយូ ។
ក្នុងនោះផងដែគាត់បានត្រៀមប្រហុកផ្អកប្រមាណជា១០០តោន និងអំបិល២៩តោនរួចជាស្រេចផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនិងកូរ៉ូណា យើង មិនត្រូវភ័យស្លន់ស្លោពេកនោះទេ តែយើងត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដោយនាំកគ្នារក្សារអនាម័យ និងជាពិសេសស្បៀងអាហាររយៈពេលយូនេះតែម្តង ។)
ការត្រៀមលក្ខណៈនេះ មិនមែនធ្វើឡើងសម្រាប់តែហូបក្នុងក្រុមគ្រួសារលោកឧកញ៉ាតែម្នាក់ឯងឡើយ ប្រហុកផ្អក អំបិល សរុបរាប់សិបតោននោះ គឺក្រុមគ្រួសារ លោកឧកញ៉ា ហូបមិនអស់ឡើយ គឺច្បាស់ណាស់ លោកឧកញ៉ា នឹងធ្វើការចែកជូនដល់ ជនក្រីក្រ ជាច្រើននាក់ផ្សេងទៀតជាក់ជា មិនខាន។
ជុំវិញការបង្ហោះលើបណ្ដាញសង្គមនេះ មានអ្នកលេងFacebookម្នាក់បានចូលខមិនថា ” មានតែអ្នកមានទេ ដែលគាត់មិនដាច់ពោះ” ភ្លាមនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឆ្លើយតបទៅវិញបែបនេះថា សុំកុំនិយាយអីចឹងវានាំអោយមានបាបកម្ម គ្រប់សមត្តិផលទាំងអស់ដែលរូបខ្ញុំនិងភរិយា បានក៏សាងមកទាំងអស់ភាគច្រើនសម្រាប់បំរើផលប្រយោជន៍មនុស្សជាតិរួម សាកគឹតបន្តិតមេីលថាតេីប្រហុកផ្អកអំបិលរាប់រយតោនគ្រួសារខ្ញុំហូបអស់ដែអី ប៉ប្រជាជនក្រីក្រដែលរស់នៅក្រោមឱវាទរបស់ច្រើនម្លឹងៗ ?។
ជារួម គិតត្រឹមម៉ោង ៩យប់ ម៉ោងនៅកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះនេះ ក្រសួងសុខាភិបាល បញ្ជាក់ថា «ករណីវិជ្ជមានវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៧នាក់ ក្នុងនោះ មានស្ត្រី ៤នាក់ និងមានខ្មែរ ២៨នាក់ រីឯជនបរទេស ចំនួន ១៩នាក់ រួមមាន៖ ចិនម្នាក់ នៅខេត្តព្រះសីហនុ បានជាសះស្បើយ។ អង់គ្លេស ៣នាក់។ កាណាដាម្នាក់។ ប៊ែលហ្សិកម្នាក់។ បារាំង ២នាក់ និងម៉ាឡេស៊ី ១១នាក់។